គ្រោះថ្នាក់​នៃ​ម៉ាស៊ីនត្រជាក់​ដែល​អ្នក​មិន​បាន​ចាប់ភ្លឹក​ដល់​

គ្រោះថ្នាក់​នៃ​ម៉ាស៊ីនត្រជាក់​ដែល​អ្នក​មិន​បាន​ចាប់ភ្លឹក​ដល់​

​អ្វីៗ​ទាំងអស់​សុទ្ធតែ​មាន​ផល​ល្អ​និង​ផល​អាក្រក់​របស់​វា​។ យ៉ាងណាមិញ ម៉ាស៊ីនត្រជាក់​តាម​បន្ទប់​អាច​នឹង​មាន​ផលប៉ះពាល់​យ៉ាង​ខ្លាំង​មក​លើ​សុខភាព បើសិនជា​យើង​មិន​បាន​លាង​សម្អាត​ឱ្យបាន​ត្រឹមត្រូវ​ទេ​។​

​ជាទូទៅ ម៉ាស៊ីនត្រជាក់​ជា​កត្តា​ធំជាងគេ​នៃ​ការបង្ក​រោគ​ផ្លូវដង្ហើម​៖

  • ​គម្លាត​សីតុណ្ហភាព​រវាង​ខាងក្រៅ​និង​ខាង​ក្នុង​បន្ទប់​អាច​ធ្វើឱ្យ​មាន​ការបង្ក​រោគ​លើ​ផ្លូវដង្ហើម    បាន​។ មិនតែប៉ុណ្ណោះ វា​ក៏​អាច​ធ្វើឱ្យ​រលាក​ភ្នែក​ផងដែរ ជាពិសេស​ចំពោះ​អ្នក​ដែល​ពាក់​វ៉ែនតា​។​
  • ​ខ្យល់​ដែល​ចេញពី​ម៉ាស៊ីនត្រជាក់​មក​សម្បូរ​ទៅដោយ​allogènes ដែល​ធ្វើឱ្យ​មាន​អាលែកហ្ស៊ី​។​
  • ​ម៉ាស៊ីនត្រជាក់​ធ្វើឱ្យ​មាន​សហ​និមិត្តហេតុ​នៃ​អគារ​ដែល​ខ្វះ​ផាសុកភាព​(syndrome des bâtiments malsains) ដោយ​ការបង្ក​ការ​រលាក​ផ្លូវដង្ហើម ភ្នែក និង​ស្បែក​។​
  • ​ម៉ាស៊ីនត្រជាក់​គឺជា​សំបុក​មេរោគ ជាពិសេស​គឺ​បាក់តេរី​ឈ្មោះ​legionnella ដែល​មាន​គ្រោះថ្នាក់​យ៉ាងខ្លាំង​ក្នុង​ពេល​សព្វថ្ងៃ​នេះ ដោយ​ធ្វើឱ្យ​មាន​ការបង្ក​រោគ​នៅក្នុង​សួត ហើយ​អ្នក​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​គឺ​ក្មេងៗ​។​
  • ​មេរោគ​អាក្រក់​មួយទៀត​គឺ​វីរុស​coxsackie ដែល​វាយប្រហារ​ទៅលើ​បេះដូង​។ វីរុស​មួយ​នេះ​ក៏​ជា​កត្តា​បង្កឱ្យមាន​គ្រុន រលាក​ស្បែក រលាក​ថ្លើម រលាក​ផ្លូវដង្ហើម និង​ផ្តាសាយ ផងដែរ​។​

​បើទោះជា​យ៉ាងណាក្តី គ្រោះថ្នាក់​របស់​ម៉ាស៊ីនត្រជាក់​ដូចដែល​មាន​រៀបរាប់​ខាងលើ​អាច​នឹង​កាត់បន្ថយ​បាន ដោយ​ការលាង​សម្អាត​ជាប្រចាំ  យ៉ាងហោច​ណាស់​ពីរដង​ក្នុង​១​ឆ្នាំៗ​៕

ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។