ឯកសារ​ចំនួន៦នឹងត្រូវ​ចុះហត្ថលេខា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នៅ​បារាំង

នា​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​បារាំង​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រយៈពេល៣ថ្ងៃ ពីថ្ងៃ​ទី២៥ ដល់​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ កម្ពុជា និង​បារាំង គ្រោង​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន៦ ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី។

ឯកសារ​ចំនួន៦ដែល​នឹង​ត្រូវបាន​ចុះហត្ថលេខា​រួមមាន៖
១ កិច្ចព្រមព្រៀង​ស្ដីពី​គម្រោង​ពង្រីក​បន្ថែម​បន្ទាន់​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្តសៀមរាប។
២ កិច្ចព្រមព្រៀង​ស្ដីពី​គម្រោង​សាងសង់​សាលា​ជាតិ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​នៅ​រាជធានី​ភ្នុំពេញ​និង​នៅ​ខេត្ត​ព្រះសីហនុ។
៣ កិច្ចព្រមព្រៀង​ស្ដីពី​គម្រោង​ពង្រឹង​វិស័យ​អប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ជំហាន​ទី២ ។
៤ កិច្ចព្រមព្រៀង​ស្ដីពី​គម្រោង​សាងសង់​ប្រព័ន្ធ​ខ្សែ​បញ្ជូន​និង​ចែកចាយ​អគ្គិសនី នៅ​ខេត្តកំពង់ចាម ខេត្តក្រចេះ និង​ខេត្តកោះកុង។
៥ អនុសញ្ញា​ស្ដីពី​បត្យាប័ន
៦ កិច្ចព្រមព្រៀង​ស្ដីពី​ការប្ដូរ​បញ្ញើ​វត្ថុ​សិ​ល្បះ៕


បុព្វបុរស​ខ្មែរ​ដែល​សាងសង់​ប្រាសាទ​អង្គរ ពិសា«សម្លកកូរ»យក​ជា​កម្លាំង​ថាមពល​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​