Q&A : កើត​អាការ​រឹង​ពោះ​ក្នុងពេល​មាន​ផ្ទៃពោះ តើ​មាន​គ្រោះថ្នាក់​ដែរឬទេ ?

Sanofi

សំណួរ ៖ នាង​ខ្ញុំ​មាន​ផ្ទៃពោះ​បាន ៣៩ សបា្តហ៍ ហើយ​ឧស្សាហ៍​កើត​អាការ​រឹង​ពោះ​ញឹកញាប់ ប៉ុន្តែ​មិន​ឈឺពោះ​សោះ ។ តើ​កើត​អាការ​បែបនេះ​វា​គ្រោះថ្នាក់​ដែរឬទេ ? ព្រោះ​តាម​នាង​ខ្ញុំ​ដឹង​អាការ រឹង​ពោះ​ជាការ​តឿន​ឱ្យ​សញ្ញា ប៉ុន្តែ​នេះ​វា​មិន​ឈឺ​ឡើយ តើ​ខុស​ប្រ​ក្រី​តី​ដែរ​ឬ​អត់ ?

​ចម្លើយ ៖ អ្នកមាន​អាយុ​ផ្ទៃពោះ ៣៩ សបា្តហ៍ ហើយ​អាការ​រឹង​ពោះ​គួរតែ​ជា​អាការ​ឈឺពោះ​ជិត​សម្រាល ដែល​អាការ​ខាងលើនេះ​បើ​ស្ត្រី​ជា​ម្តាយ ខ្លះ​មិន​ឈឺ​សោះ ពេល​រឹង​ពោះ​ចាត់ទុកជា​សំណាងល្អ ។ បញ្ជាក់ថា ពេល​ចូល​បន្ទប់​សម្រាល​ដើម្បី​រង់ ចាំ​សម្រាលកូន ប្រហែលជា​ឈឺពោះ​សម្រាល​មិន​ខ្លាំងណាស់​ទេ ធ្វើឱ្យ​អាច​កាត់បន្ថយ​ការប្រើ​ថ្នាំ​បំបាត់​ឈឺចាប់ ឬ ប្រើ​ថ្នាំ​រំងាប់​អារម្មណ៍ ហើយ​រយៈពេល​ក៏​ប្រហែលជា​លឿន ងាយ​សម្រាល​មិនមែនជា​អា​ការខុស​ប្រក្រតី​ទេ ។

ទោះបីជា​មិនមាន​អារម្មណ៍​ឈឺ ប៉ុន្តែ​អ្នក​ត្រូវ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល ការពិនិត្យ​ពី​សំណាក់​គ្រូពេទ្យ​សម្ភព ព្រោះ​កំលុង​ពេលដែល​មានការ​ឈឺពោះ​ជិត​សម្រាល​ទារក​អាច​គ្រោះថ្នាក់​បាន​បើ​មាន​ទងផ្ចិត​រុំ​ក និង ភាវៈ​ទឹក​តិច​អាចធ្វើឱ្យ​ខ្វះ​អុកស៊ីហ្សែន​ជះឥទ្ធិពល​មិនល្អ​ចំពោះ​ខួរក្បាល​របស់​កូន ៕

Related