ប្តីចម្កួត បង្ខំភរិយាឱ្យធ្វើជាស្រីសោភិនី ជាមួយបុរស 2.742 នាក់

ប្តីចម្កួត បង្ខំភរិយាឱ្យធ្វើជាស្រីសោភិនី ជាមួយបុរស 2.742 នាក់

ដោយ៖ សូរ្យរិទ្ធ

វេ​ប​សាយ ដឹ មី​រ័​រ របស់​អង់គ្លេស​ផ្សាយ​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​កាលពី​ថ្ងៃទី ២៣ ខែតុលា​ថា បុរស​​អាយុ ៥៤ ឆ្នាំ​ម្នាក់ ជាជនជាតិ​បារាំង (​មិន​ផ្សាយ​ឈ្មោះ​) បាន​ប្រព្រឹត្ត​បទល្មើស ត្រូវ​ប៉ូលិស​ចាប់ខ្លួន ក្រោយ ពី​លក់​ភរិយា​របស់ខ្លួន ឱ្យធ្វើជា​ស្រី​សោភិនី បម្រើ​ទាសករ​កាម​ភេទ​ជាមួយ​បុរស​ចំនួន 2.742 នាក់ បាន​ប្រា​ក់ជាង 5.000 ផោន អស់​រយៈពេល ៤ ឆ្នាំ ​។​

​ស្ត្រី​ជា​ភរិយា​មាន​អាយុ ៤៦ ឆ្នាំ ត្រូវ​ប្តី​លក់ ឱ្យធ្វើ «​ស្រីខូច​» នៅផ្ទះ​របស់ខ្លួន​តែម្តង ស្ថិតនៅ​តំបន់​ភាគ​ខាងជើង​ទីក្រុង ប៉ារីស ។ ប្តី​ប្រពន្ធ​នេះ​មានកូន​ប្រុស​អាយុ ៥ ខួប​ម្នាក់ នៅពេល​បុរស​ណា​មក​រួមភេទ​ជាមួយ​ភរិយា ប្តី​នោះ​ក៏​យក​កូនជិះ​រថយន្ត​ចេញ​ក្រៅផ្ទះ ។​

​បុរស​ជា​ប្តី ត្រូវ​ប៉ូលិស​ចាប់​កាលពី​សប្តាហ៍​កន្លងទៅ ហើយ​តុលាការ​បាន​ចោទប្រកាន់​ទោស ពីបទ​បង្ខំ​ភរិយា​ឱ្យធ្វើជា​ស្រី​សោភិនី មានទោស​ជាប់គុក មិន​ក្រោម ១០ ឆ្នាំ​ឡើយ តែ​ត្រូវបាន​សុំ​ធានា​ឱ្យនៅ​ក្រៅ​ឃុំ​ទៅហើយ ៕   ​ (Daily News)

Seeya តារាកូរ៉េ ដួលប្រកាច់លើឆាក ងើបមិនរួច (ទស្សនាឃ្លីប)http://www.matenak.com/2015/10/24/4375.html/

Posted by Matenak on Friday, October 23, 2015