គង់ សំបូរ និង ផាន់ សារុនជួបគ្នាលើសង្វៀន Ganzberg

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន Ganzberg របស់ SEA-TV ព្រឹក​ថ្ងៃទី​២៥​តុលា​អ្នក​ប្រដាល់​ជើង​ខ្លាំង​គង់ សំបូរ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ផាន់ សារុន​ក្លិប​គុជ​សារ​កីឡា ។​

​    ​សំបូរ​ជា​អ្នក​ប្រដាល់​ខ្លាច​មុខ​ហើយ​កាលពីមុន​ភ្ជំ​កន្លងមក ៣​នាក់​បងប្អូន​របស់គេ​ប្រកួត​ចាញ់​ដូចគ្នា​ដោយសារ​តែ​ខ្ជិល​ហ្វឹកហាត់ ។ តាមពិត​ប្រសិនបើ​សំបូរ​ហ្វឹកហាត់​បាន​គ្រប់គ្រាន់​នោះ​សារុន​ពិតជា​លំបាក​ ហើយ តែ​សារុន​ជា​អ្នក​ប្រដាល់​ចិត្តធំ និង​មាន​ផ្លែ​ល្អ ព្រមទាំង​រហ័សរហួន​ទៀតផង ។​

​    ​សារុន​ចាញ់​កំបស់​សំបូរ​ក៏​ពិតមែនតែ​ការប្រកួត​នេះ​មិនទាន់​ប្រាកដថា​ សំបូរ​ផ្ដួល​សារុន​បាន​នោះទេ ។​សំបូរ​មិនមាន​ប្រវត្តិ​វ៉ៃ​ប្ដូរ​នោះទេ ឯ សារុន​ជា​អ្នក​ប្រដាល់​ដែល​វ៉ៃ​ហ៊ាន​ប្ដូរ​កែង​ជាមួយ​គូប្រកួត​ដោយ​គ្មាន​ ញញើត ។​

​    ​ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​នរណា​ជា​អ្នកឈ្នះ ? គួរ​បញ្ជាក់ថា​មួយរយៈ​នេះ​សំបូរ​ហាក់ដូចជា​នៅ​ក្នុង​ក្លិប​ដើម្បី​ហ្វឹកហាត់ ​ច្រើន ។​

​    ​ឆន ចាន់នី​ក្លឹប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថា​ន រ៉ា​ឌី​របស់​ក្លឹប​សម្រែក​រាជសីហ៍ ។​

​     ​រ៉ា​ឌី​ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្តធ្ងន់​ណាស់​គេ​មិន​ឆេវឆាវ​ទៅ​ប្ដូរ​ កណ្ដាប់ដៃ ឬ កែង​ជាមួយ​គូប្រកួត​ឡើយ ។​ចំពោះ​ចាន់នី​គេ​ជា​អ្នក​ប្រដាល់​ដែល​ក្លាហាន​ទោះជា​មួយ​ចាន​ទឹក ឬ មួយ​ចាន​គោក​ក៏​គេ​ប្ដូរ​ដែរ ។

​    ​សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ពួកគេ​សុទ្ធតែ​មានឱកាស​ដើម្បី​ឈ្នះ​ដូចគ្នា​តែ​មិនដឹងថា​ជ័យជំនះ​ជា​ របស់​នរណា​នោះទេ ។​

​    ​គួ​ន ប៊ុន​ហ៊ីម​ក្លឹប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ ម៉ន រ៉ៃ​យ៉ា​របស់​ក្លិប​ការិយាល័យ​ទី ៥​កង​ ទ័ពជើងគោក​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ សេក គឹមឈុន​ក្លឹប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ប្រកួត​ជាមួយ​រឿន សុខ​ឃី​ក្លឹប​រស្មី​កុមារកំព្រា ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម និង សំរាំង ភក្ដី​ក្លឹប​ព្រៃទទឹង​កីឡា​ខេត្ត​បាត់​ដំ​ បង​ប្រកួត​ជាមួយ​សេម ឆ​វ័​ន្ដ​ក្លឹប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ។​