ជុំទី ៣ នៃព្រឹត្តិការណ៍ TIFFY Super Fight ចាប់ផ្ដើម

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍ TIFFY Super Fight លើស​ង្វៀន​TV-5 ARENA ចាប់ផ្ដើម​នៅ​ថ្ងៃទី​២៥​តុលា​នេះហើយ ។​

​     ​សម្រាប់​វគ្គ​នេះ​អ្នកឈ្នះ​មានតម្លៃ​ខ្លួន​២៥០​ដុល្លារ និង អ្នកចាញ់​២០០​ដុល្លារ ។ ឃីម សា​វ៉េ​ត​ក្លឹប​ព្រះ​ខ័ន​រាជ​ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ផៃ គឹម​ហឿ​ត​ក្លឹប​គី​សែ​មាន​រិ​ទ្ធ ។​
​    ​សម្រាប់​ផៃ គឹម​ហឿ​ត​កាល​ជុំ​ទី ១ ប្រកួត​ឈ្នះ​ឈាន រស្មី​ក្លឹប​ខេត្ត​រតនគីរី​ដោយ​ពិន្ទុ ហើយ​នៅ​ជុំ​ទី ២ប្រកួត​ឈ្នះ​សេក ចាន់​រាជ​ក្លឹប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ដោយ​ពិន្ទុ​ដែរ ។​

​    ​ចំពោះ​ឃីម សា​វ៉េ​ត​វិញ​កាល​ជុំ​ទី ១​គេ​ប្រកួត​ឈ្នះ​ថន វាសនា​ក្លឹប​នាគ​មានជ័យ​ដោយ​ពិន្ទុ ហើយ​នៅ​ ជុំ​ទី ២ គេ​បាន​យកឈ្នះ​អ្នក​ប្រដាល់​សល់ ប៊ុន​អ៊ី​ម​ក្លឹប​កុសល​កីឡា​ដោយ​ពិន្ទុ​ដែរ ។​

​    ​នេះ​ជា​ឱកាស​ដែលមាន​សារៈសំខាន់​ណាស់​ព្រោះ​បើ​នរណា​ឆ្លង​ផុត​គឺ​ទទួលបាន​ កៅអី​សម្រាប់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បើ​ចាញ់​គឺ​ហាលអាវ ។​ឃីម សា​វ៉េ​ត​ដើរចេញ ឬ ផៃ គឹម​ហឿ​ត​ជា​អ្នក​ដើរចេញ ។​

​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​ផា សុផាត​និល​ក្លឹប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ ញ៉េ សិទ្ធ​របស់​ក្លឹប​អេ​ភូ​ថង​កីឡា ។​

​    ​ញ៉េ សិទ្ធ​ពេលនេះ​ជា​ខ្លា​ស្ទាវ​មួយ​ក្បាល​ដែល​មិន​ស្រួល​បង្ក្រាប​នោះទេ​ ក្នុងខណៈដែល​សុផាត​និល​ក៏​ជា​ ជើង​ខ្លាំង​មួយរូប​ដែរនោះ ។​

​    ​កាល​ប្រកួត​នៅ​ជុំ​ទី ១​សុផាត​និល​ឈ្នះ​ផាន់ សា​រ៉ែ​ម​ក្លឹប​គុជ​សារ​កីឡា​ដោយ​ពិន្ទុ ហើយ​នៅ​ជុំ​ទី ២​គេ​បន្ត​ឈ្នះ​ទៀត​គឺ​ឈ្នះ​អ្នក​ប្រដាល់​ស៊ឹម ប៊ុនឆៃ​ក្លឹប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ ។​

​    ​ចំពោះ​ញ៉េ សិទ្ធ​វិញ​កាល​ជុំ​ទី ១ គេ​ឈ្នះ​ជុន សាវុធ​ក្លឹប​ពោធិ៍​ជ័យ​កីឡា​ដោយ​ពិន្ទុ និង នៅ​ជុំ​ទី ២ គេ​ឈ្នះ​យ៉​ន វិចិត្រ​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១​នៅ​ទឹក​ទី ២ ។​

​    ​កំ​ពុល​អ្នកខ្លាំង​ទាំង ២ រូបនេះ​នរណា​ដណ្ដើមបាន​កៅអី​សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​ នរណា​ជា​អ្នក​ខ្តាត​ចេញពី​ការប្រកួត​ដេ​ល​មានតម្លៃ​ខ្លួន​ខ្ពស់​នេះ ?