មាស ឆូយលេចមុខប្រកួតជាមួយហុន គីរី

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដា​ល់មាស ឆូ​យ​ក្លឹប​សុភា​នូ​មានជ័យ​បាន​លេច​មុខមក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ហុន គី​រី ក្លឹប​តា​ព្រហ្ម​មា​ជ័យ​លើស​ង្វៀន CTN ថ្ងៃទី​២៥​តុលា​នេះ ។​

​     ​ជា​អ្នក​ប្រដាល់​ជើងចាស់​ដែល​មិនសូវមាន​កេរ្តិ៍ឈ្មោះ​ដូច​នា​តែ​ការ​វ៉ៃ​ របស់​គី​រី​គេ​ចង់​ទស្សនា​ព្រោះ​មាន​លក្ខណៈ​ ស្រដៀង​នឹង​ការសំដែង​ល្ខោន ។​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មិន​សុខ​គ្នា​ទេ​គឺ​តែ​ឆ្លង​បាន ៣ ទឹក​គឺ​ស្រុត​កម្លាំង​ដូចគ្នា​តែ​ពួកគេ​សុទ្ធតែ​មានឱកាស​ឈ្នះ​ដូចគ្នា ។​

     ​ចាំមើល​អ្នក​ប្រដាល់​ជើងចាស់​មិនមាន​កេរ្តិ៍ឈ្មោះ​ទាំង ២ រូបនេះ​នរណា​ជា​អ្នកមាន​សមត្ថភាព​ដណ្ដើម​បាន​ជ័យជំនះ​ពី​ការប្រកួត​នេះ ?

​     ​សោម ចន្ថា​ក្លឹប​គី​សែ​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សុខ វាសនា​របស់​ក្លឹប​ឃ្លាំងមឿង​កីឡា​ដោយ​ពយ​ក​គេ​ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ ចំពោះ​អ្នក​ប្រដាល់​វ៉ន សា​វី​វិញ​ត្រូវបាន​ផ្គុ​រ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ ហេង វិឆ័យ​របស់​ក្លឹប​កងពលតូច​លេខ ៧០ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។​