អ្នកប្រដាល់ថៃ Yorth Sing និង Yorth Sekមកប្រកួតជាមួយខ្មែរ

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ថៃ ២​នាក់​បងប្អូន​បង្កើតជា​មួយ​គ្នា​នឹង​មក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ កម្ពុជា​លើស​ង្វៀន​ Cambodia Beer នៅ​រសៀល​ថ្ងៃទី​២៥​តុលា ។​

​    ​Yorth Sing ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា​សេក គឹម​ផៃ​ក្លឹប​អង្គរ​មានជ័យ​ខេត្តសៀមរាប ។ គឹម​ផៃ​ ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៨​ដង​នោះគេ​ឈ្នះ​បាន​៥៣​ដង​ចាញ់​តែ​៤​ដង និង ស្មើ​ពិន្ទុ ១ ដង​ប៉ុណ្ណោះ ។ ចំពោះ​អ្នក​ ប្រដាល់​ថៃ Yorth Sing វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥​ដង ឈ្នះ​៥៥​ដង ចាញ់​៨​ដង និង ស្មើ​ពិន្ទុ ២​ដង ។​

​    ​តាមពិត​អ្នក​ប្រដាល់​ថៃ​រូបនេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនដង​ ដែរ​ហើយ​ដែល​ក្នុង​ការប្រកួត​នោះ​គឺមាន​ ឈ្នះ​-​ចាញ់​ជាធម្មតា ។​គេ​ជា​អ្នក​ប្រដាល់​ដែល​រហ័សរហួន​ណាស់​តែ​គេ​ហាក់ដូចជា​មិនសូវ​ពូកែ​កែង និង ជង្គង់​ទេ ។​

​    ​ចំពោះ​គឹម​ផៃ​វិញ​ការ​វ៉ៃ​ចេញ​របស់គេ​ធ្ងន់​តែ​មិនសូវ​សំបូរ​កលល្បិច​ឡើយ ។​៣​ទឹក​ដំបូង​គេ​មាន​កម្លាំង​ខ្លាំង​ដូច​ ដំរី​តែ​ចាប់ពី​ទឹក​ទី ៤​ទៅ​កម្លាំង​គេ​ស្រុតចុះ​តែម្ដង ។​អ្នក​ប្រដាល់​រូបនេះ​ហាក់ដូចជា​ចូលចិត្ត​ចំណាយ​កម្លាំង​ខ្ជះខ្ជាយ​ណាស់ ។​

​     ​ការជួបគ្នា​រវាង​សេក គឹម​ផៃ ជាមួយ​អ្នក​ប្រដាល់​ថៃ Yorth Sing នរណា​មាន​សមត្ថភាព​ដណ្ដើមបាន​ជ័យ​ជំ​នះ ? អ្នក​ប្រដាល់​ទាំង ២ រូបនេះ​អាច​នឹង​ប្រកួត​គ្នា ៥ ទឹក ។​

​    ​ផល សោ​ភ័​ណ្ឌ​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Yorth Sek ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។​

​    ​អ្នក​ដែល​ជួប​ជាមួយ​សោ​ភ័​ណ្ឌ​ប្រសិន​អាច​យកឈ្នះ​សោ​ភ័​ណ្ឌ​បាន​នោះ​ក៏​ ទ្រមខ្លួន​ដែរ ។​សោ​ភ័​ណ្ឌ​មាន​ប្រវត្តិ​ ប្រកួត​ចំនួន​៩២​ដង ឈ្នះ​៨១​ដង និង ចាញ់​១១​ដង ។​គេ​ជា​អ្នក​ប្រដាល់​ដែល​ពូកែ​វ៉ៃ​ក្នុងស្ថានភាព​ចង្អៀត​គឺ​បើ​គូប្រកួត​ វាយប្រហារ​គេ​ហើយ​ពេល​គូប្រកួត​ដក​ដៃ​ចេញ​ទៅវិញ​នោះគេ​វាយ​ស្របគ្នា​ទៅជា​ មួយ​តែម្ដង​ដែល​ការ​វ៉ៃ​បែបនេះ​គូ​ប្រ​កួត​លំបាក​នឹង​ការពារ​ណាស់ ។​

​     ​ចំពោះ Yorth Sek វិញ​គេ​មិនដឹងថា​មាន​របៀប​វ៉ៃ​បែបណា​នោះទេ​តែ​ប្រហែលជា​លំបាក​ជាមួយ​សោ​ភ័​ ណ្ឌ​ ហើយ ។​អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០១​ដង ឈ្នះ​៨១​ដង ចាញ់​១៧​ដង​និង ស្មើ​ពិន្ទុ ៣ ដង ។ ចាំ​មើល​គេ​អាច​យកឈ្នះ​សោ​ភ័​ណ្ឌ​បាន​ឬទេ ?

​    ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​គឹម វាសនា​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ​ថុល មករា​ក្លឹប​ឃ្លាំងមឿង​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។​គង់ ហ៊ូ​វ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ជាមួយ​ខឹ​ក សុខឿន​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​