ក្រុមដែលឈ្នះក្នុងការប្រកួតដំបូង

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​មិត្តភាព​យុវជន​អន្តរក្រសួង​- ​ស្ថាប័ន​ឆ្នាំ​២០១៥​គេ​សង្កេតឃើញថា​ក្រុម​ខ្លាំង​នៅតែ​មិន​អន់​ដដែល ។​

​    ​សម្រាប់​ពូ​ល ក ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ក្រសួងសុខាភិបាល​បាន​យកឈ្នះ​ក្រុម​ជើងឯក​ឆ្នាំ​២០១៣​យុវជន​ក្រសួង​

 បរិស្ថាន ៤ ទល់ ១​នៅក្នុង​ការប្រកួត​ដំបូង​របស់ខ្លួន ។​ក្នុង​ពូ​ល ក នេះដែរ​ក្រុម​អជ្ញាធរ​សវនកម្ម​ជាតិ ប្រកួត​ចាញ់​ក្រុមយុវជន​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ ១ ទល់ ៥ ។​

​     ​សម្រាប់​ពូ​ល ច វិញ​នោះ​ក្រុមយុវជន​ក្រសួង​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រកួត​ឈ្នះ​ក្រុមយុវជន​ក្រសួង​ពត៌មាន ៦ ទល់ ១ ហើយ​ក្នុង​ពូ​ល ច នេះដែរ​ក្រុម​ធនាគារជាតិ​នៃ​កម្ពុជា​ប្រកួត​ឈ្នះ​ក្រុមយុវជន​ក្រសួង​ដែនដី នគរូបណីយកម្ម និង សំណង់ ៦ ទល់ ១ ដែរ ។​