លោកសួន សេរី​រដ្ឋា ចុះទៅពិនិត្យ​​មើល​តំបន់​ព្រំដែន នៅ​ស្រុក​រមាសហែក – នួន ផានិត

ស្វាយរៀង៖ លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ បាន​ដឹកនាំ​គណៈប្រតិភូ​របស់គណបក្សខ្លួន ចុះទៅពិនិត្យ​​មើល​តំបន់​ព្រំដែន នៅ​ស្រុក​រមាសហែក ខេត្តស្វាយរៀង និង​ជួប​ជាមួយ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​ព្រំដែននោះ។​

លោក សួន សេរី​រដ្ឋា បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ចុះ​ពិនិត្យមើល​ព្រំដែន​រួច នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ២០១៥ លោក​នឹង​ដឹកនាំ​មន្ត្រី​តំណាង​ស្ថានទូត​នៃ​ប្រទេស​ម្ចាស់​ហត្ថលេខី នៃកិច្ច​ព្រម​ព្រៀង​សន្តិភាពទីក្រុង​ប៉ារីស ( មាន១៨ប្រទេស ) ចុះទៅ​ពិនិត្យមើល​តំបន់​ព្រំដែនកម្ពុជា និងវៀតណាម​៕​Sourn Serey Ratha1Sour Serey Ratha2 Sour Serey Ratha3