គ្រោះថ្នាក់​ចរាចរណ៍ ​ថ្ងៃទី២៣ ខែ​តុលា មនុស្សស្លាប់ម្នាក់ របួស២២ – សណ្តាប់

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យថា គ្រោះ​​ថ្នាក់​​ចរាចរណ៏​ផ្លូវគោក​ នៅទូទាំងប្រទេស ដែលកើតមានឡើង នៅថ្ងៃទី‌២៣ ខែតុលា ឆ្នាំ​២០១៥ មាន​ចំនួន​១១លើក យប់​៥លើក បណ្តាល​ឲ្យមាន​មនុស្ស​ស្លាប់ម្នាក់ អ្នករបួសធ្ងន់ ១៧​នាក់​ និង​របួសស្រាល ៥នាក់​។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១១លើក​នេះបានបង្កឲ្យខូចខាតយានយន្ត​សរុប​ចំនួន ​១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៤​គ្រឿង​ រថយន្តធុន​តូច ៣​គ្រឿង និងរថយន្ត​ធុន​ធំ ១​គ្រឿង។

មូល​ហេតុដែល​បណ្តាលឲ្យ​កើតមាន​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ទំាង​អស់នេះបណ្តាលមកពីការបើកល្មើសល្បឿន ស្រវឹង ប្រជែងគ្រោះថ្នាក់ មិនប្រកាន់ស្តាំ មិនគោរពច្បាប់ចរាចរណ៏ជាដើម៕សណ្តាប់Traffic-accident-22-Oct-2015.