ស្ថានទូតខ្មែរ ប្រចាំប្រទេសបារាំង ប្រកាសបដិសេធចំពោះការផ្សាយវិទ្យុ CMN ថ្ងៃទី២២ តុលា – សុវណ្ណ

រាជធានីភ្នំពេញ៖ ស្ថានទូតខ្មែរ ប្រចាំប្រទេសបារាំង បានចេញលិខិតធ្វើការបដិសេធចំពោះការផ្សាយរបស់វិទ្យុ CMN (Cambodia Media Network) ពាក់ព័ន្ធនឹងការដាក់កំហិតចំពោះនិស្សិត ដែលតាមកការពិតការចូលរួម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥នេះ នៅសាលប្រជុំឈ្មោះ Maison de la Chimie នៅទីក្រុងប៉ារីស​។

ក្នុងសេចក្តីបដិសេធរបស់ស្ថានទូតរបស់ព្រះរាជណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ បានលើកឡើងថា តាមការពិតការចូលរួមនៅក្នុងជំនួបនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ នៅសាលប្រជុំឈ្មោះ Maison de la Chimie នៅទីក្រុងប៉ារីស គឺធ្វើឡើងតាមគោលការណ៏‹‹ការចូលរួមដោយស្ម័គ្រចិត្ត ដោយគ្មានល័ក្ខខ័ណ្ឌ បង្ខំ››។Cambodia Media Network