នាយករដ្ឋមន្ត្រីកម្ពុជាផ្ញើសារជូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ពិសេសប្រជាពលរដ្ឋ និងនិស្សិតនៅប្រទេសបារាំង – នេន តូច

រាជធានីភ្នំពេញ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ បានផ្ញើសារតាមរយៈវិដេអូជូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ជាពិសេស ប្រជាពលរដ្ឋ និងនិស្សិតនៅប្រទេសបារាំង មុននឹងលោក អញ្ជើញទៅបំពេញទស្សនៈកិច្ចផ្លូវការរយៈពេល៤ថ្ងៃ ដែលនឹងចេញដំណើរនៅល្ងាចថ្ងៃនេះ។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា ព្រោះកន្លងទៅថ្មីៗនេះ មានការបំផុសព័ត៌មានអកុសលមិនពិតមួយចំនួនដោយបក្សប្រឆាំង ដែលបានធ្វើអោយមានការយល់ច្រឡំ និងប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕