លោកនាយរដ្ឋមន្ត្រីបដិសេធចំពោះការអះអាងរបស់និស្សិតនៅប្រទេសបារាំងនិងថាបក្សប្រឆាំងជាអ្នកហានធ្វើទង្វើបោកប្រាស់និងគំរាមដល់ស្មារតីនិសិត្ស – សុធី

Screen Shot 2015-10-24 at 13.05.23

ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថាជាការគាប់ជួនដែលខ្ញុំព្រះកុរុណាខ្ញុំបានឃើញក្នុងទំព័រហ្វេសប៊ុកគឺការថ្លែងរបស់និសិត្សរបស់យើងនៅប្រទេសបារាំងតាមរយះវិទ្យុផ្សាយសំឡេងមួយបានផ្សាយថាគេត្រូវប្រមូលនិសិត្សទាំងអស់មកជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនសែនហើយប្រសិនបើពួកគេមិនមកទេគឹនឹងប្រឈមមុខនឹងការផ្តាច់អាហារូបករណ៍ហើយខ្ញុំព្រះកុរុណាខ្ញុំហាក់ដួចជាមានការហួសចិត្តនិងមានការអៀនខ្មាស់ជំនួសក្រុមបក្សប្រឆាំងដែលអាចធ្វើទៅរួចដែលអាចធ្វើទៅរួចអំពីការបោកប្រាសប្រជាពលរដ្ឋពាក់ព័ន្ធជាមួយនិងការចូលរួមស្តាប់ឬមិនចូលរួមស្តាប់របស់និសិត្សប្រជាជនកម្ពុជានៅទីនោះហើយតាំងពីដើមរហូតដល់ចប់ខ្ញុំព្រះកុរុណាខ្ញុំមិនដែលបង្ខំនណាម្នាក់ឲ្យមកអង្គុយស្តាប់ខ្ញុំព្រះកុរុណានោះទេ។

លោកនាយករដ្ឋមន្ត្រីបានបញ្ចាក់ថា​​  “អ្វីដែលខ្ញុំព្រះកុរុណាខ្ញុំសោកស្តាយត្រង់ថាតើអ្នកនយោបាយកម្ពុជាដល់ពេលណាទៀតបាននៅទង្វើរបោកប្រាស់បែននេះ។ខ្ញុំសូមផ្តាំប្រជាពលរដ្ឋនៅប្រទេសបារាំងជាពិសេសនិសិត្សនៅប្រទេសបារាំងក្មួយចង់អញ្ជើញឬមិនអញ្ជើញមកចូលរួមស្តាប់ជាសិទ្ធរបស់ក្មួយហើយគ្មានអ្វីដែលជាការប៉ះពាល់នោះទេ។ហេតុបានជាបក្សប្រឆាំងហានធ្វើទង្វើបោកប្រាស់និងគំរាមដល់ស្មារតីនិសិត្សថានឹងមានការផ្តាច់អាហារូបករណ៍បើមិនមកចូលរួមស្តាប់ខ្ញុំព្រះកុរុណាខ្ញុំនោះទេ។”

លោកក៍បានធ្វើការអំពាវនាវដល់ជាជនយ៉ាងដូច្នេះថា “ខ្ញុំសូមអំពាវនាវដល់មេបក្សប្រឆាំងសូមមេត្តាបញ្ឈប់នៅទង្វើថោកទៀតតទៅទៀតហើយវាគ្រប់គ្រាន់ទៅហើយនៅទង្វើថោកទៀបរបស់អស់លោកអ្នកដែលបានធ្វើចំពោះខ្ញុំចំពោះគណបក្សប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជាខ្ញុំសង្ឃឹមថាអស់លោកនឹងមានការអៀនខ្មាស់ខ្លះនិងមានវិចារណញាណគ្រប់គ្រាន់ដើម្បីធ្វើជាពលរដ្ឋកម្ពុជាដែលមានសច្ចះធម៌។”

សូមបញ្ចាក់ថា នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងផ្ញើសារតាមរយៈវិដេអូជូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ជាពិសេសប្រជាពលរដ្ឋ និងនិស្សិតនៅប្រទេសបារាំង មុននឹងសម្តេចតេជោ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃ ដែលនឹងចេញដំណើរនៅល្ងាចថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ កន្លងទៅថ្មីៗនេះ មានការបំផុសព័ត៌មានអកុសលមិនពិតមួយចំនួនដោយបក្សប្រឆាំង ដែលបានធ្វើឲ្យមានការយល់ច្រឡំ និងប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕