​ជនជាតិ​សាំងហ្គាពួរ​ម្នាក់​ គាំងបេះដូង​ស្លាប់តាមផ្លូវ ពេលបញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ – សេង សិលា

រាជធានីភ្នំពេញ៖ ជនជាតិ​សាំងហ្គាពួរ ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​PUBLICITY Co.Ltd ម្នាក់​បាន​ស្លាប់ ​ដោយសារ​​មាន​ជំងឺលើសឈាម​ ពេល​ធ្វើ​ទុក្ខខ្លាំង​ប្រពន្ធ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​មិនទាន់ ​ក៏​ដាច់ខ្យល់​ស្លាប់​តាមផ្លូវ​។

ហេតុការណ៍​នេះបានកើត​ឡើងកាល​ពី​វេលា​ម៉ោង ​០៤ៈ០០នាទី​ទៀបភ្លឺ​ថ្ងៃទី​២៤​ ខែតុលា​ឆ្នាំ​២០១៥​ នៅផ្ទះ​ជួល​លេខ​៥៤​ ផ្លូវ​៦៣​ ភូមិ​៧​ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ។

ជនបរទេស​ដែល​ស្លាប់​នោះ​ឈ្មោះ​ កាល់​ វីន​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ ជនជាតិ​សាំង​ហ្គា​ពួរ មុខរបរ​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ PUBLICITY Co.Ltd ស្នាក់នៅ​ផ្ទះ​ជួល​លេខ​៥៤ ​ផ្លូវ​៦៣​ភូមិ​៧​ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ មាន​ប្រពន្ធ​ឈ្មោះ​ធី។

បើតាម​ប្រពន្ធ​ជនរងគ្រោះ បាន​ឲ្យបើតាម​ប្រពន្ធ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា​ដឹងថា ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ លើស​ឈាម និង​ជំងឺ​បេះដូង​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៤​ ខែតុលា​ ឆ្នាំ២០១៥នេះ​ប្តី​គាត់ ​បាន​ធ្វើ​​ទុក​ខ្លាំង​ដោយ​ប្រាប់​គាត់​ថា​ ជួយ​ប្រាប់​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​ជួយ​ជូន​គាត់​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ហើយ​ភ្លាមៗ​នោះ​គាត់​ក៏​ប្រញាប់​បញ្ជូន​មក​ពេទ្យ​ ពេល​ទៅដល់​ពេទ្យ​ក្រុម​គ្រូពេទ្យ​បញ្ជាក់​ប្រាប់​ថា ​អ្នកជំងឺ​ស្លាប់​បាត់​ហើយ។

ក្រោយពី​កើតហេតុ​ភ្លាម កម្លាំងសមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យវិច័យ​ បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយ​គាំងបេះដូងពិតមែន រួច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ៕24-10-15