ចាប់ពូលប្រកួតពានរង្វាន់ Soccer League លើកទី៣រួចហើយ ដែលមាន៤៧ក្រុមចូលរួម

ភ្នំពេញ៖ ការប្រកួតបាល់ទាត់មិនអាជីព ដើម្បីដណ្ដើមពាន រង្វាន់ Soccer League លើកទី៣ ឆ្នាំ២០១៥ ដែលរៀបចំ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងចាប់ផ្ដើមប្រកួតជម្រុះនៅថ្ងៃទី០១ ខែវិច្ឆិកាខាងមុខនេះហើយ បន្ទាប់ពីរៀប ចំកម្មវិធីចាប់ឆ្នោតជ្រើសរើសពូលប្រកួតនៅសណ្ឋាគារណាហ្គាវើល នាពីថ្ងៃទី២៤ ខែតុលាម្សិលមិញរួចមក ។

ពិធីចាប់ពូលខាងលើ បានធ្វើឡើងក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់លោក ស សុខា ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃពាន Soccer League លោក សុខ សប្បាយណា អនុប្រធានរៀបចំព្រឹត្តិការណ៍នេះ និងមន្ដ្រីពាក់ព័ន្ធ តំណាងក្រុមជាច្រើននាក់ទៀត ។

លោក ហុក វិចិត្រា មន្ដ្រីគណៈកម្មការរៀបចំការប្រកួត បានថ្លែងឲ្យដឹងថា នៅក្នុងចំណោម៤៧ក្រុមដែលបានចុះឈ្មោះ ចូលរួមការប្រកួតក្នុងរដូវកាលថ្មីនេះ ត្រូវបែងចែកជា២ពូល ដោយពូលនីមួយៗមាន២៣ក្រុម តែនៅសល់១ក្រុម គឺក្រុម យុវជនបុព្វហេតុ ប៉ុន្ដែគណៈកម្មការបានសម្រេចឲ្យក្រុមនៅសល់នេះឡើងទៅវគ្គ៣២ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ តែម្ដង មិនចាំបាច់ឆ្លងកាត់ការប្រកួតជម្រុះដំណាក់កាលទី១មួយឡើយ ។

លោកបន្ដការប្រកួតនេះបែងចែកជា២ដំណាក់កាល ពោលគឺដំណាក់កាលទី១ ជាការប្រកួតវគ្គបឋមចាប់ពីថ្ងៃទី០១-១៥ ខែវិច្ឆិកាខាងមុខ នៅលើទីលាន៣ផ្សេងគ្នា រួមមានទីលានកីឡដ្ឋានវេស្ទើន Blue Park និងកីឡដ្ឋាន RSN ដើម្បីជម្រុះ យក៣២ក្រុមក្នុងចំណោម៤៧ក្រុមឡើងទៅប្រកួតដំណាក់កាលទី២ ដែលជាការប្រកួតផ្ដាច់ព្រ័ត្រ ចាប់ពីថ្ងៃទី០១-៣១ ខែធ្នូ ឆ្នាំ២០១៥ នៅលើទីលានពហុកីឡដ្ឋានជាតិ ។

លោក សុខ សប្បាយណា បានបញ្ជាក់ឲ្យដឹងថា ពានរង្វាន់មិនអាជីព Soccer League នេះ បានបង្កើតឡើងរយៈពេល ៣ឆ្នាំមកហើយ ក្រោមការផ្ដួចផ្ដើមគំនិតដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ស សុខា ដែលបានសហការរៀបចំយ៉ាងជោគជ័យក្នុងការប្រកួតកន្លងទៅ ។ ពាននេះបង្កើតឡើងក្នុងឆ្នាំ២០១២ ហើយ គ្រងតំណែងជើងឯកដោយក្រុមយុវជនក-១២ បន្ទាប់មកនៅឆ្នាំ២០១៣ តំណែងជើងឯកនេះបានធ្លាក់ទៅដល់ ក្រុមសហភាពសហព័ន្ធយុវជនខេត្តព្រៃវែង និងជើងឯករង គឺក្រុមយុវជនបៃតង ។

ប៉ុន្ដែឆ្នាំ២០១៤ គណៈកម្មការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ បានប្រែក្លាយការប្រកួតនៅលើទីលានធំ ទៅជាការប្រកួតហ្វូតសាលវិញ ដោយពេលនោះក្រុមយុវជនក-១៥៧ ជាអ្នកលើកពាន គ្រាដែលក្រុមសហភាពសហព័ន្ធយុវជនខេត្តព្រៃវែង បានត្រឹមជាជើងឯករងប៉ុណ្ណោះ ។

លោក ស សុខា បានមានប្រសាសន៍ឲ្យដឹងដែរថា «គោលបំណងនៃការរៀបចំពាន Soccer League នេះ គឺដើម្បីជំរុញ យុវជនឲ្យលេងកីឡា ដើម្បីសុខភាពល្អមាំមួន ទាំងផ្លូវកាយ និងទាំងផ្លូវចិត្ត ក៏ដូចជាផ្ដល់ឱកាសដល់យុវជនបាន បញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួននៅក្នុងវិស័យកីឡា និងនាំគ្នាលេងកីឡាទំាងអស់គ្នាជាជាងយកពេល វេលាទំនេរពីការសិក្សា ឬការងារទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ។ ជាពិសេសពាននេះ គឺប្រកួតដើម្បីរឹតចំណងមិត្ត ភាព សាមគ្ដីភាព និងបង្កើនកិច្ចសហប្រតិបត្តិការល្អរវាងមន្ដ្រីស្ថាប័នរដ្ឋ និងឯកជនដោយស្មារតីសាមគ្គីភាពតែម្ដង» ៕

ចាប់ពូលប្រកួតពានរង្វាន់ Soccer League លើកទី៣រួចហើយ ដែលមាន៤៧ក្រុមចូលរួម

ចាប់ពូលប្រកួតពានរង្វាន់ Soccer League លើកទី៣រួចហើយ ដែលមាន៤៧ក្រុមចូលរួម

ចាប់ពូលប្រកួតពានរង្វាន់ Soccer League លើកទី៣រួចហើយ ដែលមាន៤៧ក្រុមចូលរួម