គយចល័តចាប់រថយន្ត ស៊េរីទំនើបៗ ពាក់ស្លាកលេខ ខ.ម ជារបស់មន្រ្តី

ភ្នំពេញ៖ វិធានការរបស់គយចល័តក្នុងការតាមចាប់រថយន្ត គេចពន្ធ និង បាននិងកំពុង បន្តយ៉ាងក្តៅគគុកកណ្តាលរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយការស្វែងរករថយន្តគេច ពន្ធបានធ្វើទាំងនៅតាមដងផ្លូវ និងនៅតាមកន្លែងលក់រថយន្តនានា។

ពេញមួយថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥នេះ កម្លាំងគយចល័តដឹកនាំដោយលោក ព្រាប ការ៉ាត់ និង លោក ជាប សៅ បានចេញប្រតិបត្តិការតាមចាប់ឃាត់រថយន្ត ស៊េរីទំនើបៗ តម្លៃរាប់ម៉ឺនដុល្លារ បានចំនួន៣គ្រឿងទៀតហើយ នៅរាជធានីភ្នំពេញ ក្នុងនោះមានរថយន្តពាក់ស្លាកលេខ ខ.ម ដែលជារបស់មន្រ្តីផងដែរ។

រថយន្តដែលត្រូវបានកម្លាំងគយចល័តចាប់បាននៅថ្ងៃនេះរួមមាន៖

ទី១៖ RANGE ROVER ស៊េរីឆ្នាំ២០១០ ស្លាកលេខក្លែងក្លាយ និងអត់ពន្ធមួយគ្រឿង ពាក់ស្លាកស្លាកលេខ៖ ខ.ម 2-2322 ពណ៌ស នៅចំណុចភោជនីយ ដ្ឋានពោធិ៍ចិនតុង (ជិតផ្សារពោធិ៍ចិនតុង) ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជារបស់មន្រ្តីម្នាក់។

ទី២៖ រថយន្ត Lexus 570 ពណ៌ខ្មៅ ប្រើប្រាស់ស្លាកលេខក្លែងក្លាយ និងអត់ពន្ធមួយគ្រឿង ចាប់ឃាត់បាននៅខាង មុខភោជនីយដ្ឋានកូកា ជាប់សណ្ឋាគារអ៊ីនធើខន។

ទី៣៖ រថយន្ត Land Cruiser សេរីទំនើបពណ៌ ស្លាកលេខក្លែងក្លាយ និងអត់ពន្ធមួយគ្រឿង ស្លាកលេខ៖ 2Q-2204 ចាប់បាននៅម្តុំទំនប់ទួលគោក។

លោក ព្រាប ការ៉ាត់ បានបញ្ជាក់ឲ្យដឹងថា លោកនឹងដឹកនាំកម្លាំងចុះត្រួតពិនិត្យ រថយន្តដែលអត់បានបង់ពន្ធ នៅ តាមរាជធានីភ្នំពេញ និងតាមបណ្តាផ្លូវជាតិធំៗជាបន្តបន្ទាប់។ ការចុះចាប់នេះ ធ្វើឡើងតាមបទបញ្ជារបស់អគ្គនា យកដ្ឋានគយនិងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស នៃ អំពើគេចពន្ធ ដែលឲ្យអនុវត្តចាត់វិធានការបង្រ្កាបតាមដងផ្លូវទូទាំងប្រទេស និងតាមផ្លូវជាតិសំខាន់ៗ ចំពោះម្ចាស់ យានយន្តណា ដែលមិនបានបំពេញកាតព្វកិច្ចបង់ពន្ធត្រឹមត្រូវ។

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្លាំងគយ និងរដ្ឋាករ បានបង្កើនសកម្មភាពបង្រ្កាបរថយន្តគ្មាន ពន្ធជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីម្សិលមិញ កម្លាំងគយរបស់នាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើសនៃអំពើគេច ពន្ធ និងកម្លាំងគយចល័ត បានចាប់រថយន្តអត់ពន្ធ ស៊េរីទំនើបថ្មីសន្លាងជាច្រើនគ្រឿង នៅទូទាំងរាជធានីភ្នំពេញ៕

គយចល័តចាប់រថយន្ត ស៊េរីទំនើបៗ ពាក់ស្លាកលេខ ខ.ម ជារបស់មន្រ្តី
គយចល័តចាប់រថយន្ត ស៊េរីទំនើបៗ ពាក់ស្លាកលេខ ខ.ម ជារបស់មន្រ្តី
គយចល័តចាប់រថយន្ត ស៊េរីទំនើបៗ ពាក់ស្លាកលេខ ខ.ម ជារបស់មន្រ្តី
គយចល័តចាប់រថយន្ត ស៊េរីទំនើបៗ ពាក់ស្លាកលេខ ខ.ម ជារបស់មន្រ្តី

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត