ឡិច​ស៊ី​ស​ ក្រឡាប់​បោក​ផ្ទប់​ របង​ផ្ទះ​ លោក​អភិបាលខេត្ត​ របួសធ្ងន់​៤​នាក់

ខេត្ត​ត្បូងឃ្មុំ ៖  ហេតុការណ៍​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៤ តុលា ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុងភូមិ​ពោធិ៍​ស្រុក ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ 2G-5516 បើក​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ផ្លូវកែង​ផ្ទះ​លោក​អភិបាលខេត្ត​ទំនងជា​ប្រឹង​បត់​ខ្លាំង​ពេក​បណ្ដាល​ឱ្យ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​បោក​ផ្ទប់​ទៅ​នឹង​របង​​ផ្ទះ​របស់​លោក​អភិបាលខេត្ត​បណ្តាល​ឱ្យ​អ្នក​នៅ​ក្នុង​រថយន្ត​៤​នាក់​រង​របួស​ធ្ងន់ធ្ងរ ។

សាក្សី​បាន​បន្ត​ទៀត​ថា បុរស​៤​នាក់​ដែល​នៅ​លើ​រថយន្ត​នោះ មាន​ម្នាក់​គេ​ស្គាល់​ថា​ជា​ជាង​ជួសជុល​រថយន្ត​ឈ្មោះ ពៅ ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ជា​ច្រើន​នាក់​នាំ​គ្នា​ជួយ​គាស់​ទាញ​យក​មនុស្ស​ចេញ​មក​ក្រៅ ។ បន្ទាប់​ពី​ជួយ​សង្គ្រោះ​យក​មនុស្ស​ចេញពី​ក្នុង​រថយន្ត​មក​ក្រៅ​អស់ ស្រាប់តែ​រថយន្ត​បាន​ផ្ទុះ​បង្ក​អគ្គិភ័យ​ផ្សែងហុយ​ទ្រលោម តែ​ត្រូវ​បាន​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​នៅ​ក្បែរ​នោះ​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​ទាន់​ពេលវេលា ។

លោក​វរសេនីយ៍ត្រី សូ សា​រ៉ាត់ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​បញ្ជាក់​ថា ចំពោះ​រថយន្ត​ឡិច​ស៊ី​ស​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បើកបរ​ដោយ​ឈ្មោះ ហេង ពៅ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ និង​អ្នក​រួម​ដំណើរ​៣​នាក់​ទៀត​មាន ១-​ឈ្មោះ ជា រ៉ា​វុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​, ២-​ឈ្មោះ យ៉ាប សុង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង ៣-​ឈ្មោះ គង់ ឈុ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។ អ្នក​ទាំង​៤​នាក់​រស់នៅ​ភូមិ​ស្ទឹង ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

លោក​វរសេនីយ៍ត្រី សូ សា​រ៉ាត់ បន្ត​ទៀត​ថា ចំពោះ​មូលហេតុ​នេះ​គឺ​ដោយសារ​តែ​អ្នកបើកបរ​ស្រវឹងស្រា ប្រើប្រាស់​ល្បឿន​លើស​កម្រិត ទើប​បណ្តាល​ឲ្យ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​បណ្តាល​ឲ្យ​អ្នក​ជិះ​លើ​រថយន្ត​៤​នាក់​រង​របួសធ្ងន់​បាក់ដៃ និង​ជើង ត្រូវ​បាន​សាច់ញាតិ​នាំ​ទៅ​សង្គ្រោះនៅ​ប្រទេស​វៀតណាម​ទាំង​យប់​ផង​ដែរ ៕

ឡិច​ស៊ី​ស​ ក្រឡាប់​បោក​ផ្ទប់​ របង​ផ្ទះ​ លោក​អភិបាលខេត្ត​ របួសធ្ងន់​៤​នាក់
ឡិច​ស៊ី​ស​ ក្រឡាប់​បោក​ផ្ទប់​ របង​ផ្ទះ​ លោក​អភិបាលខេត្ត​ របួសធ្ងន់​៤​នាក់
ឡិច​ស៊ី​ស​ ក្រឡាប់​បោក​ផ្ទប់​ របង​ផ្ទះ​ លោក​អភិបាលខេត្ត​ របួសធ្ងន់​៤​នាក់
ឡិច​ស៊ី​ស​ ក្រឡាប់​បោក​ផ្ទប់​ របង​ផ្ទះ​ លោក​អភិបាលខេត្ត​ របួសធ្ងន់​៤​នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត