ចប់បាត់! សុំនាងរៀបការ បែរជាត្រូវខាងស្រី គប់ចិញ្ចៀនបោះចោល

ចិន៖ បុរសខេត្តហឺប៉ីម្នាក់ បានដកចិញ្ចៀនសុំនារីម្នាក់រៀបការ នៅលើអូប័រមួយគ្រឿង មុខមន្ទីរពេទ្យ តែត្រូវខាងស្រីបដិសេធ និងថែមទាំងគប់ចិញ្ចៀននោះចោល មុខមហាជនទៀតផង។

បុរសម្នាក់បានឡើងទៅលើអូប័រមួយគ្រឿង រួចស្រែកថា៖ ​​«[ឈ្មោះនារីម្នាក់នោះ] ខ្ញុំស្រលាញ់អ្នក! សូមលើកលែងទោសឲ្យបងផង!» ។ ក្រោយពីលឺសម្រែកបុរសនោះហើយ នារីវ័យក្មេងម្នាក់ បានចេញពីក្នុងមន្ទីរពេទ្យ និងឡើងទៅលើអូប័រ ដើម្បីជួបជាមួយនឹងបុរសនោះ ក្រោមការចោមរោមមើល និងថតយ៉ាងព្រោងព្រាត ពីសំណាក់អ្នកដំណើរនៅជិតនោះ។

ជាលទ្ធផល ខាងស្រីបានធ្វើឲ្យអ្នកដំណើរ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលនាងចាប់គ្រវាត់ គប់ចិញ្ចៀន ដែលខាងប្រុសយកមកស្នើសុំរៀបការនោះ ចោលបាត់ បន្ទាប់មក នាងក៏ដើរចូលទៅក្នុងមន្ទីរពេទ្យវិញបាត់ទៅ ទុកឲ្យបុរសនោះ ស្រងាកចិត្តមិនតិចនោះដែរ៕

ចប់បាត់! សុំនាងរៀបការ បែរជាត្រូវខាងស្រី គប់ចិញ្ចៀនបោះចោល
ចប់បាត់! សុំនាងរៀបការ បែរជាត្រូវខាងស្រី គប់ចិញ្ចៀនបោះចោល

ចប់បាត់! សុំនាងរៀបការ បែរជាត្រូវខាងស្រី គប់ចិញ្ចៀនបោះចោល

ប្រភព៖

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត