ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​របួសធ្ងន់​៤​នាក់

រាជ​ធានីភ្នំពេញ ៖ កាល​ពីវេលា​ម៉ោង​២រំលង​​​អធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ​តុលា ​២០១៥ នៅ​ចំណុច​ថប​ក្លឹ​ប តាម​ផ្លូវ​២៧១ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​ស្គូពី​ឆ្លងកាត់​ទទឹង​ផ្លូវបុក​គ្នា​ជាមួយ​​ម៉ូតូ​សង់​សេ​១២៥​បើក​លឿន​ដូច​ហោះ​​​បណ្ដា​លឱ្យ​រង​របួសធ្ងន់​៤​នាក់​ និង​ម៉ូ​តូ​ខូចខាត​ទាំង​សង​ខាង ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ឈ្មោះ លឹ​ម ធា​រោ​ធ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ ស្នាក់​នៅ​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​ ជា​អ្នក​បើក​ម៉ូតូ​ស្គូពី​ព​ណ៌​ផ្កាឈូក​ ពាក់​ស្លាក​ភ្នំពេញ​១AX ៥៩៩២​ ជិះ​តាម​ផ្លូវ​២៧១ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្លងកាត់​ទទឹង​ផ្លូវ​​ ចំណែក​​ម៉ូតូ​ឌ្រីមសេ​១២៥​ ព​ណ៌ខ្មៅ ​ស៊េរី​ឆ្នាំ​២០០៨​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១BE ១៣៣២​ បើកបរ​ដោយ​បុរស​នាក់​៣​នាក់​តាម​ផ្លូវ​២៧១​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ជិះ​លឿន​ដូច​ហោះ​មើល​មិនឃើញ​ម៉ូតូ​ឆ្លងកាត់​ទទឹង​ផ្លូវ​មក​ដល់​ក៏​បុក​ម៉ូតូ​ស្គូពីចំ​ពាក់កណ្ដាល​ម៉ូតូ​បណ្ដាល​ឱ្យ​រង​របួស​​ទាំង​៤​នា​ក់​តែ​ម្តង៕