ណែម​សាច់​បង្គា​

Sanofi

* គ្រឿងផ្សំ​

– បង្គា​ស្រុស ២០០ ក្រាម
– សាច់ជ្រូក​បី​ជាន់​ស្រុស​ឆ្អិន ២០០ ក្រាម
– បាញ់​ត្រាង ( សម្បក​ណែម ) ៦ ទៅ ៧ បន្ទះ
– នំ​បញ្ចុក ១០០ ក្រាម
– ជីរវ៉ាន់ស៊ុយ ៥ ទៅ ៦ ដើម
– ជីរអង្កាម ១ កូនចាន
– ស្លឹក​ជីរនាងវង ១ កូនចាន
– ជីរវ៉ាន់ស៊ុយ ១០ សន្លឹក ។​

* គ្រឿងផ្សំ​ទឹកជ្រលក់​

ខ្ទឹមស​ចិញ្ច្រាំ ១ ស្លាបព្រា​បាយ​
​ទឹកខ្មេះ ១ ទៅ ២ ស្លាបព្រា​បាយ​
​ស្ករត្នោត ៤ ស្លាបព្រា​បាយ​
​អំបិល ប៊ីចេង និង ម្ទេស​ក្រហម​ប្រើ​តាម​ការចូល​ចិត្ត ។​

* វិធី​ធ្វើ​

១ – ត្រៀម​គ្រឿង​ចម្អិន និង គ្រឿងផ្សំ​ទាំងអស់​ទុក ។​
២ – កាត់​បង្គា​ជា​កង់ៗ បន្ទាប់មក​ហាន់សាច់​ជ្រូក​ជា​ចំណិតៗ​តូច​ល្មម ។​

៣ – ប្រើ​កំណាត់​ជ្រលក់​ទឹក​មក​ជូត​លើ​សម្បក​ណែម​ដើម្បីឱ្យ​សម្បក​ណែម​ទន់ ( អាច​ប្រើ​សម្បក​ណែម​ជ្រលក់​ទឹក​ក៏បាន ) ។​
៤ – ដាក់​តម្រៀប​សាលាដ ជីរវ៉ាន់ស៊ុយ ជីរនាងវង និង ស្លឹក​ជីររណា​រលើប​ន្ទះ​ណែម ។​

៥ – ដាក់​ការ៉ុត​តាម​ពីក្រោយ ។​
៦ – ដាក់​នំ​បញ្ចុក ។​

៧ – ដាក់​សាច់ជ្រូក​លើ​សរសៃ​នំ​បញ្ចុក ។​
៨ – មូរ​បន្ទះ​ណែម​ឱ្យ​ណែន ។​

៩ – ពេល​មូរ​ណែម​ដាក់​សាច់​បង្គា​លើ​បន្ទះ​ណែម ។​
១០ – មូរ​ណែម​បញ្ចូល​គ្នា​ឱ្យ​ណែន​រួច​កាត់​ជា​កង់ៗ បន្ទាប់មក​បរិភោគ​ផ្ទាប់​ជាមួយ​បន្លែស្រស់ ឬ បរិភោគ​ទាំងមូល​ជាមួយ​ទឹកជ្រលក់​គ្រឿង​ផ្ទាល់​ក៏បាន ៕



Related