មូលហេតុដែលបុរសចាស់ៗចង់បានប្រពន្ធក្មេង ហើយស្អាត

ហេតុអ្វីបានប្រុស​វ័យចំណាស់ចង់ជាប្រពន្ធក្មេង ហើយស្អាត? បុរសៗ​សម្បូរទ្រព្យចំនួនតែងតែ​សុបិន្តចង់​បានប្រពន្ធដែលស្រស់ស្អាត និង​សិចស៊ីបំផុត។ ព្រោះពួកគេ​ចូលចិត្ត​បង្ហាញ ឬបង្អួតដល់មនុស្ស​ដទៃឲ្យដឹងថា ត្បិតតែខ្លួន​ចាស់បន្តិចមែន​តែមាន​ពន្ធក្មេង ហើយ​​ស្អាតថែមទៀ។
ប៉ុន្តែការ​ជ្រើសរើស​ប្រពន្ធ ក្មេងជាងខ្លួនខ្លាំងពេក ហើយស្អាតពេកតែងតែគ្មានក្តីសុខនោះឡើយ ព្រោះមិនយូរ​មិនឆាប់ទេ នាង​នឹងដឹងខ្លួន ហើយ​អាច​បែបចិត្ត​ទៅស្រឡាញ់​អ្នក​ថ្មី​ដែលស្រស់ស្អាត​ដូចគ្នា។
អ្នកដឹងទេថា តើបុរសៗ​ចង់បានអ្វីខ្លះ​ពីភរិយា? ជាទូទៅ បុរសចង់​បានស្នេហាមួយដែលស្មោះស្ម័គ្រ, មាន​ការ​គាំទ្រ, មើលថែ និង​ការព្រួយបារម្ភ ប៉ុន្តែ​បុរសៗមួយចំនួនគ្រាន់​តែចង់បាន​ប្រពន្ធដែលមានសម្រស់ស្រស់ស្អាត ហើយ​សិចស៊ីតែប៉ុណ្ណោះ។
 
មូលហេតុដែលបុរសចាស់ៗចង់បានប្រពន្ធក្មេង ហើយស្អាត
ពួក​គេចង់អួត
បុរសៗមួយចំនួនតែងតែបង្អួតភរិយាស្រស់​ស្អាត នៅពេលពួកគេ​ចូលរួមក្នុង​សង្គម។ ពួកគេមាន​អារម្មណ៏ថា ខ្លួនគេ​ជាអ្នកមាន និង​មានអំណាច នៅពេលពួកគេ​មាន​ភរិយា​ស្រស់ស្អាត​បង្ហាញ​ដល់​មហាជន។ ពួកគេគួរ​តែដឹងថា ភរិយាមិនមែន​ជាឧបករណ៏​សម្រាប់​បង្ហាញ​អ្នក​ណាម្នាក់​ឡើយ។
និមិត្តរូប
បុរសៗមួយចំនួន​ចាត់ទុកភរិយាខ្លួន​ជានិមិត្តរូប។ ពួកគេនឹង​មានអារម្មណ៏​មិនល្អ ប្រសិនបើ​គ្មានវា ហើយនេះ​ជាមូលហេតុធ្វើឲ្យពួក​គេរកនារីស្រស់​ស្អាត​សម្រាប់​ជីវិតរបស់​ពួកគេ។
ពួកគេ​ចង់បញ្ជោរ
បុរសៗចំណាយពេលវេលា​ដើម្បីទាក់ទាញ​ភរិយាក្មេងស្រស់​ស្អាត ដោយចង់​បានការ​បញ្ជោរពី​នាង។ នេះនឹង​ផ្តល់ឲ្យពួក​គេខ្ពង់ខ្ពស់ ហើយ​សម​ជាបុរស។
ដើម្បីផ្តល់​ក្តីសុខឲ្យគេ
បុរសៗមាន​ការប្រុងប្រយ័ត្នក្នុង​ការរើសភរិយា​ដែលក្មេង ហើយស្រស់ស្អាត​ណាស់។ ពួកគេចង់​បានមនុស្សស្រី​ដែលអាចផ្តល់ក្តីសុខឲ្យ​គេបានច្រើន។
ធ្វើឲ្យគេមាន​អារម្មណ៏​ថានៅក្មេង
ពិត​ណាស់ នៅពេលអ្នក​ចាស់ ហើយភរិយា​របស់​អ្នកក្មេង អ្នកនឹង​ទំនោរទៅ​រកភាពក្មេង​ដែរ ព្រោះអ្នក​នឹងគិត​ថា នាង​ចាប់អារម្មណ៏​នឹងបុស​ដូចជា​រូបអ្នក។

នាងនឹង​មិនដែល​និយាយថា ទេ
ភរិយាប្រភេទនេះ​ទាមទារ​តម្រូវការ​សម្រាប់នាង។ ប៉ុន្តែបុរសៗ​មួយចំនួន​សុបិន្តចង់បាន​ភរិយាក្មេង ហើយ​ស្អាត ដែលមិន​និយាយ​ថា ទេ សូម្បីតែ​នៅពេល​គាត់មិន​ពេញចិត្ត​នឹងនាង​ក៏ដោយ។
ដើម្បីទទួល​បានភាព​ទាក់ទាញ
នៅពេល​មនុស្សស្រីក្មេងអង្គុយ​លើភ្លៅបុរស​ចាស់ គាត់នឹង​មានអារម្មណ៏ថា ខ្លួនឯង​មានភាពទាក់​ទាញ។ គាត់​នឹង​គិតថា មនុស្សស្រីម្នាក់​នេះលង់នឹង​សម្រស់ និង​ភាព​ជាបុរស​របស់​គាត់ បើទោះបីជាមានហេតុផល​ផ្សេងក៏ដោយ៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មូលហេតុដែលបុរសចាស់ៗចង់បានប្រពន្ធក្មេង ហើយស្អាត