យល់​ដឹង​ពី​វិធី​សាស្ត្រ​មួយ​ចំនួន​ ក្នុង​​បង្កើម​សម្រស់​

​សុខភាព ៖ សម្ផស្ស​របស់​មនុស្ស​យើង​តែងតែ​វិវដ្ដ​ន៍​ទៅតាម​អាយុកាល តែ​យើង​អាច​កាត់បន្ថយ​បាន​។ ដើម្បី​ថែរក្សា​នូវ​សម្រស់​អោយមើល​ទៅ​នៅ​ក្មេង និង​រក្សា​វ័យ​មិនអោយ​ជ្រេរ​ទៅយើង​សូម​ណែ​នាំនូវ​វិធីសាស្ត្រ​មួយចំនួន​ដូចខាងក្រោម ៖

 

១.​គេង​ដើម្បី​សម្រស់​៖ ​គេង​លក់​នេះ​នឹង​ជួយ​ឱ្យ​ស្បែ​កមុខ និង​ស្បែក​សព្វ​រាងកាយ​របស់​ស្ដ្រី​មើលទៅ​ភ្លឺរលោង​ជានិច្ច​។ ការ​អត់ងងុយ​ឬ​មិនបាន​គេង សូម្បី​តែមួយ​យប់​ក៏ដោយ​ក៏​បង្ហាញ​ផល​ឱ្យឃើញ​យ៉ាងច្បាស់​ថា ស្បែក​មុខ​មាន​ស្នាម​ជ្រីវជ្រួញ​ស្លេកស្លាំង​។ ហើយ​ប្រសិនបើ​អត់ងងុយ​លើសពី​មួយ​យប់ ឬ​គេង​មិនបាន​គ្រប់គ្រាន់​នឹង​ផ្ដល់​ផល​ឱ្យ​កែវភ្នែក​មិន​ស្រស់ថ្លា ហើយ​ស្បែក​សព្វ​រាងកាយ​មើលទៅ​ក្រៀមក្រោះ​មិន​ស្រស់ថ្លា​គ្មាន​ពន្លឺ​ឡើយ​។ ផ្ទុយទៅវិញ​ស្បែក​របស់​អ្នកនឹង​តឹង​ណែន​រលើបរលោង​ផូរផង់​គ្មាន​ស្នាម ជ្រួញ​បាន​ប្រសិនបើ​អ្នក​បាន​គេង​យ៉ាង​លក់​ស្កប់ស្កល់​គ្មាន​កង្វល់​ផ្សេងៗ មក​រំខាន​ប្រមាណ​៧-៨​ម៉ោង​ពេញ​។​

 

២.​ធ្វើអោយ​ក្បាលជង្គង់ និង​កែងដៃ​.​ស​ស្អាត​ ៖ ​មាន បញ្ហា​ស្នាម​ជាំខ្មៅ​រឹង​ត្រង់​បរិវេណ​ក្បាលជង្គង់ និង កែងដៃ ប៉ុន្ដែ​អ្នក​អាច​បន្ថែម​ភាព​.​ស​ផូរផង់​ដល់​ក្បាលជង្គង់​កែងដៃ​រួមទាំង​កែង ជើងបាន​ដោយ​ការ​បំពោក​ថ្នាំដុសធ្មេញ​ត្រឹមតែ​២-៣​ស្លាបព្រា​កាហ្វេ​ឱ្យ សព្វ​បរិវេណ​ស្បែក ដែលមាន​ស្នាម​ជ្រីវជ្រួញ​ជាំខ្មៅ​រឹង​នោះ​រួច​ទុកចោល​៥​នាទី​។ ធ្វើជា​ប្រចាំ​រាល់​១០​ថ្ងៃ​ម្ដង​ក្បាលជង្គង់ កែងដៃ​ឬ​កែងជើង​របស់​អ្នកនឹង​ស​ស្អាត​មិន​ក្រោះ​ក្រិន ឬ​មាន​ស្នាម​ជ្រីវជ្រួញ​ឡើយ​។​
 

 

៣.​បំរុង​អ​ញ្ជា​ញ​ឱ្យមាន​ពណ៌​ស៊ី​ជម្ពូ​៖ ​នៅពេល ដុសធ្មេញ ហើយ​យក​សំបក​ក្រូចឆ្មារ​ដែល​អ្នក​បាន​ច្របាច់​ទឹក​ប្រើប្រាស់​រួចហើយ​មក​ដុស ឱ្យ​សព្វ អ​ញ្ជា​ញ​ធ្មេញ​ហើយ​ត្រូវ​ដុសធ្មេញ ២​ទៅ​៣​ដង​។ ធ្វើបែបនេះ​ជាប្រចាំ​១​ថ្ងៃ​ខាន​១​ថ្ងៃ (​ពិសេស​ដុសធ្មេញ​ពេលយប់​មុនពេល​ចូល​គេង​) ធ្មេញ​របស់​អ្នកនឹង​ស​ស្អាត​អ​ញ្ជា​ញ​នឹងមាន​ពណ៌​ស៊ី​ជម្ពូ​មើលទៅ​មាន​សុខ ភាពល្អ​គ្មាន​អាកា​រៈ​ហើម​រលាក ឬ​ដំបៅ​ក្នុង​មាត់​ឡើយ​៕

 យល់​ដឹង​ពី​វិធី​សាស្ត្រ​មួយ​ចំនួន​ ក្នុង​​បង្កើម​សម្រស់​ យល់​ដឹង​ពី​វិធី​សាស្ត្រ​មួយ​ចំនួន​ ក្នុង​​បង្កើម​សម្រស់​

យល់​ដឹង​ពី​វិធី​សាស្ត្រ​មួយ​ចំនួន​ ក្នុង​​បង្កើម​សម្រស់​