វគ្គ​ខ្វែង​ជើង​ទី​១​៖ បឹងកេត​ប៉ះ​ណាហ្គា ខណៈ​ ភ្នំពេញ​ក្រោន​ ទទួល​ Cam-Tiger

វគ្គ​ខ្វែង​ជើង​ទី​១​៖ បឹងកេត​ប៉ះ​ណាហ្គា ខណៈ​ ភ្នំពេញ​ក្រោន​ ទទួល​ Cam-Tiger

បន្ទាប់​ពី​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ទាំង​ពីរ​ជើង​ដ៏​មមាញឹក​នៃ​លីក​បាល់ទាត់​កំពូល​កម្ពុជា​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​រួច​មក​ ក្រុង​​កំពូល​តារាង​ទាំង​៤​ទើប​តែ​រក​ឃើញ​កាល​ពី​ពុធ​ ទី​២២​ ខែ​តុលា​​កន្លង​ទៅ​ថ្មី​ៗ​​នេះ ប៉ុន្តែ​ក្រុម​ទាំង​៤​មិន​បាន​សម្រាក​បាន​យូរ​ឡើយ​ដោយ​ដល់​ពេល​តតាំង​លើក​ទី​លាន​សម្រាប់​វគ្គ​ខ្វែង​ជើង​ទី​មួយ។

 

​ក្រុម​កំពូល​តារាង​បឹងកេត​អង្គរ​ត្រូវ​បើក​ទ្វារ​ស្តាត​ចាស់​ទទួល​ក្រុម​​លេខ​៤​​ណាហ្គាវើល​វេលា​ម៉ោង​៣​រសៀល​នេះ។ ស្រប​ពេល​ក្រុម​​លេខ​២​ភ្នំពេញ​ក្រោន​បើក​ទ្វារ​កីឡដ្ឋាន​ RSN របស់​ខ្លួន​ទទួល​ភ្ញៀវ​ក្រុម​លេខ​៣​ Cambodian Tiger វេលា​ម៉ោង​៦​ល្ងាច​សម្រាប់​ការ​ប្រកួត​វគ្គ​ខ្វែង​ជើង​ទី​១​នៃ​ពាន​មិត្ត​ហ្វូន​ខេមូឌាន​លីក​ឆ្នាំ​២០១៥។

 

កាល​ពី​វគ្គ​សន្សំ​ពិន្ទុ​ បឹងកេត​អង្គរ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ក្រុម​រឹង​មាំ​ជាង​គេ​ដែល​ទទួល​រង​បរាជ័យ​តែ​​ម្តង​គត់​ក្នុង​ចំណោម​ប្រកួត​ទាំង​​២២​សប្តាហ៍​ ហើយ​ស្មើ​​៣​ដង​ ប៉ុន្តែ​ទទួល​បាន​ជ័យជម្នះ​១៨​ដង​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​​៥៧​ពិន្ទុ​ឈរ​លើ​កំពូល​តារាង​ និង​ទទួល​បាន​កៅអី​ទៅ​លេង​ពាន​ Toyota Mekong Club Championship 2018។ ប្រកួត​លើក​ចុង​ក្រោយ​បំបាក់​ក្រុម​ភ្នំពេញ​ក្រោន​៤-២។  ចំណែក​ណាហ្គាវើល​វិញ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ក្រុម​រឹង​មាំ​គួរ​សម​នៅ​តំបន់​ការពារ​ ប៉ុន្តែ​តំបន់​ជួរ​មុខ​ពុំ​សូវ​មាន​ប្រសិទ្ធ​ភាព​ប៉ុន្មាន​ឡើយ។ ឆ្លង​កាត់​២២​សប្តាហ៍​កន្លង​មក​ក្រុម​នេះ​ស្ថិត​នៅ​លេខ​រៀង​ទី​៤​ដែល​មាន​៣៨​ពិន្ទុ​ពី​ការ​ឈ្នះ​១២​ដង​ ស្មើ​២​ដង​ និង​ចាញ់​៨​ដង។

 

គូ​ប្រកួត​នៅ​កីឡដ្ឋាន​ RSN វិញ​ ភ្នំពេញ​ក្រោន​ទើប​តែ​ទទួល​រង​ខក​ចិត្ត​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ដោយ​សារ​ត្រូវ​បាន​បឹងកេត​បញ្ចប់​ក្តី​សង្ឃឹម​ទៅ​លេង​ពាន​ Toyota Mekong Club Championshio ហើយ​ការ​ប្រកួត​ថ្ងៃ​នេះ​សង្ឃឹម​ថា​នឹង​ស្តារ​មុខ​មាត់​ឡើង​វិញ។ វគ្គ​សន្សំ​ពិន្ទុ​ ភ្នំពេញ​ក្រោន​ឈរ​នៅ​លេខ​២​ជា​មួយ​នឹង​លទ្ធផល​ឈ្នះ​១៦​ដង​ ស្មើ​៣​ដង​ និង​ចាញ់​៣​ដង​ដែល​មាន​​៥១​ពិន្ទុ។

វគ្គ​ខ្វែង​ជើង​ទី​១​៖ បឹងកេត​ប៉ះ​ណាហ្គា ខណៈ​ ភ្នំពេញ​ក្រោន​ ទទួល​ Cam-Tigerការ​ប្រកួត​រវាង​ភ្នំពេញ​ក្រោន vs Cambodian Tiger

 

ចំពោះ​ Cambodian Tiger ក៏​ជា​ក្រុម​មួយ​ដែល​មិន​អាច​មើល​រំលង​បាន​ដែរ​ បន្ទាប់​ពី​បង្ហាញ​ខ្លួន​ក្នុង​​លីក​កម្ពុជា​កាល​ពី​រដូវ​កាល​មុន​ ប៉ុន្តែ​បង្ក​ព្យុះ​ភ្លៀង​មិន​ស្ទើរ​ទេ។ ឆ្លង​កាត់​វគ្គ​សន្សំ​ពិន្ទុ​ទាំង​២២​សប្តាហ៍​ ក្រុម​ដែល​ដឹក​នាំ​ដោយ​ជន​ជាតិ​ជប៉ុន​មួយ​នេះ​ឈ្នះ​១២​ដង​ ស្មើ​៤​ដង​ និង​ចាញ់​៦​ដង​ដែល​មាន​៤០​ពិន្ទុ​ក្នុង​ដៃ។ ប្រកួត​ចុង​ក្រោយ​ Cambodian Tiger ឈ្នះ​ប៉ូលិស​ ២-១។ ចាំ​បាន​ថា​ វគ្គ​សន្សំ​ពិន្ទុ​ Cambodian Tiger ស្មើ​​ភ្នំពេញ​ក្រោន​ ០-០ នៅ​ជើង​ទី​ពីរ និងចាញ់ ៣-១ សម្រាប់ជើង​ទី​១៕

 

ម៉ោង​

ក្រុម​

ប៉ះ​ ក្រុម​ ទីលាន​
:៣០​រសៀល​​ បឹងកេត​អង្គរ​ VS ណាហ្គាវើល​ ស្តាត​ចាស់​
៦​​ល្ងាច​​ ភ្នំពេញ​ក្រោន​ VS Cambodian Tiger RSN

 

អត្ថបទ៖ ជាន ចាន់រ៉ា