សញ្ញាព្រមាន ៥យ៉ាង​ បង្ហាញថា​ទ្វារមាសរបស់អ្នក​កើតជំងឺមហារីក

ទ្វារមាស​ជាបំពង់សាច់ដុំមួយ​ដែលភ្ជាប់ស្បូន​ទៅនឹងប្រដាប់ភេទ​ខាងក្រៅ។ ជំងឺមហារីក​ទ្វារមាសកម្រនឹង​កើត​មានណាស់​ចំពោះស្ត្រី។ ដំណាក់កាល​ចាប់ផ្តើម​ដំបូង​នៃជំងឺ​មហារីកទ្វារមាស​មិនបង្ហាញ​រោគសញ្ញា​ណាមួយ​ឡើយ។ រោគសញ្ញាកើតឡើង​នៅពេលជំងឺ​កំពុងតែ​រាតត្បាត។ ដូច្នេះ ស្ត្រីគួរតែ​ឧស្សាហ៏​ទៅជួប​នឹងអ្នក​ជំនាញ​ផ្នែករោគស្ត្រី​ដើម្បី​ព្យាបាល​ឲ្យបាន​ទាន់ពេលវេលា។
 
សញ្ញាព្រមាន ៥យ៉ាង​ បង្ហាញថា​ទ្វារមាសរបស់អ្នក​កើតជំងឺមហារីក
រោគសញ្ញា​នៃជំងឺមហារីក​ទ្វារមាស
លំហូរឈាម​ចេញតាមទ្វារមាស​ខុសប្រក្រតី
ការហូរឈាម​ចេញតាមទ្វារមាស​ខុសពីធម្មតា ក្រោយពេល​រួមភេទរួច ឬពេលស្ត្រីរាំង​រដូវជាសញ្ញា​ដំបូងនៃ​ជំងឺមហារីកទ្វារមាស។ តែ​ទោះបីជាយ៉ាងណា អាការៈ​បែបនេះ​ក៏អាច​ជារោគសញ្ញា​នៃជំងឺរោគស្ត្រីផ្សេង​ទៀត​ក៏ថាបាន។
បញ្ចេញ​សារធាតុរាវ​តាមទ្វារមាស
ការបញ្ចេញ​សារធាតុរាវចេញ​ពីទ្វារមាស​ជារោគស្ត្រីធ្ងន់ធ្ងរ​មួយ។ តែទោះ​ជាយ៉ាងណា ប្រសិនបើទ្វារមាស​បញ្ចេញសារធាតុរាវខុស​ប្រក្រតី, មានក្លិន​អាក្រក់ ឬចេញ​ឈាម ស្ត្រី​ត្រូវ​ប្រញាប់​ទៅជួបនឹង​វេជ្ជបណ្ឌិត​ភ្លាម ព្រោះវាអាច​ជារោគសញ្ញា​នៃជំងឺមហារីក​ទ្វារមាស។
ពិបាក​នោម និង​មានឈាម
ការមាន​អារម្មណ៏ឈឺចាប់​នៅពេលនោម ឬទឹកនោម​មានឈាមក៏ជា​សញ្ញាមួយ​ត្រូវទៅ​ជួប​នឹងវេជ្ជប​ណ្ឌិតដែរ។
ទោះជាយ៉ាងណា​ក៏ដោយ ភ្នែក​មនុស្សពេលខ្លះ​ពិបាកមើល​ថាទឹកនោម​មានឈាម ឬក៏អត់​ណាស់ ប៉ុន្តែអ្នកគួរតែ​សម្លឹងមើល​ឲ្យជិត​ថា ទឹកនោម​មានពណ៌ក្រហម​ក្រម៉ៅ ឬជាប់ស្នាម​ឈាម​នៅនឹង​ខោក្នុង។
បញ្ហាក្រពះ​ពោះវៀន
នេះមិនមែន​ជាលក្ខណៈនៃសញ្ញា​ជំងឺមហារីកទ្វារមាស​ទេ តែវាអាចជា​ជំងឺផ្សេងទៀត​ដូចជា៖ ជំងឺមហារីក​ក្រពះ, ពោះវៀន។ តែទោះជា​យ៉ាងណា នៅពេល​ជំងឺមហារីកទ្វារ​មាស​កំពុងតែ​កើត​ឡើង ស្ត្រីប្រឈម​មុខនឹង​ជំងឺទល់​លាមករ៉ាំរ៉ៃ, លាមក​មានពណ៌​ខ្មៅ។
ឈឺចាប់​ត្រគាក
ជាធម្មតា អាការៈនេះកើតឡើង​នៅពេលជំងឺមហារីកទ្វារមាស​កំពុងតែ​រាតត្បាត។ អារម្មណ៏ឈឺចាប់​ត្រង់ត្រគាក ឬក្រោមពោះ និងផ្ចិត។ អ្នកអាច​នៅតែបន្តមានអារម្មណ៏​ឈឺចាប់ ឬឈឺចាប់​ម្តងម្តាល។
ទៅជួបនឹង​វេជ្ជបណ្ឌិតដើម្បីទទួលបាន​ការព្យាបាល​ទាន់ពេល
ជំងឺមហារីកទ្វារមាស​នៅដំណាក់កាល​ដំបូង នឹងមានប្រសិទ្ធិភាពព្យាបាល​បានល្អ។ ប្រសិនបើវាឈានដល់​ដំណាក់កាល​ចុងក្រោយ ការព្យាបាល​នឹងត្រូវជួប​ការពិបាក​ច្រើន។ ដូច្នេះ ប្រសិនបើ​មានរោគសញ្ញា និងអាការៈ​ណាមួយ​គួរឲ្យសង្ស័យ​ពាក់ព័ន្ធនឹងជំងឺមហារីក​ទ្វារមាស ត្រូវប្រញាប់ទៅ​ជួបនឹងអ្នកជំនាញដើម្បី​ពិនិត្យ និងព្យាបាល​បានទាន់​ពេល៕
ដោយ៖ ដារ៉ា
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • សញ្ញាព្រមាន ៥យ៉ាង​ បង្ហាញថា​ទ្វារមាសរបស់អ្នក​កើតជំងឺមហារីក