​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​បញ្ឈប់​ការ​ហៀរ​ទឹកមាត់​នៅពេល​គេង​?

​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​បញ្ឈប់​ការ​ហៀរ​ទឹកមាត់​នៅពេល​គេង​?

​មនុស្ស​មួយចំនួន​តែងតែ​គេង​ហៀរ​ទឹកមាត់​ជានិច្ច ជា​ហេតុ​ដែល​ធ្វើឲ្យ​ខ្នើយ​របស់​គេ​តែងតែ​មាន​ក្លិន​មិន​ល្អ​ជា​និច្ច ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​ពេល​គេង​មិន​ហៀរ​ទឹកមាត់​ច្រើន​នោះ​? អ្នក​អាច​អនុវត្ត​តាម​វិធី​ដែល​យើងខ្ញុំ​ប្រាប់​អ្នក នោះ​អ្នកនឹង​អាច​ចៀសផុត​ពី​ការ​ហៀរ​ទឹកមាត់​នេះហើយ​។ តើ​មាន​វិធី​អ្វី​ខ្លះ​ទៅ​?
 

​ផ្លាស់ប្តូរ​របៀប​គេង​របស់​អ្នក​
អ្នក​គួរតែ​គេង​ផ្ងារ​មុខ ព្រោះ​បើ​អ្នក​គេង​បែរ​ទៅ​ចំហៀង នោះ​ទឹកមាត់​របស់​អ្នកនឹង​ហៀរ​ចេញ​មក​នៅ​ពេល​ដែល​អ្នក​គេង​លក់​ស្កប់ស្កល់ ដោយសារ​តែ​នៅពេល​ដែល​អ្នក​គេង​មួយ​ចំហៀង​ខ្លួន វា​នឹង​ទម្លាក់​កម្លាំង​ទៅ​លើ​មាត់​របស់​អ្នក ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​មាត់​នោះ​បើក​ធំ នោះ​ទឹកមាត់​នឹង​ហៀរ​ចេញ​មក​ដោយ​ឯង​។​

ដាក់​ក្បាល​ឲ្យ​ខ្ពស់​
ប្រសិនបើ​អ្នក​គេង​ផ្ងា​រគេង​មិន​លក់ ហើយ​មាន​តែ​គេង​មួយ​ចំហៀង​ខ្លួន​ទើប​គេង​លក់ នោះ​អ្នក​អាចដាក់​ខ្នើយ​រាង​ខ្ពស់ ហើយ​គេង នោះ​វា​អាច​ធ្វើឲ្យ​មាត់​អ្នកបិត ជា​ហេតុ​ដែល​មិន​អាច​ធ្វើឲ្យ​អ្នក​ហៀរ​ទឹកមាត់​បានឡើយ​។​

ប្រើ​ច្រមុះ​ដកដង្ហើម​
នៅពេល​ដែល​អ្នក​គេង អ្នក​ត្រូវ​តែ​ប្រើ​ច្រមុះ​ដើម្បី​ដកដង្ហើម ដោយ​មិន​ត្រូវ​ប្រើ​មាត់​ទេ ព្រោះ​នៅពេល​ដែល​អ្នក​តឹង​ច្រមុះ ហើយ​ប្រើ​មាត់​ដកដង្ហើម នោះ​អ្នកនឹង​ងាយ​ហៀរ​ទឹកមាត់​ណាស់ ដូចនេះ​នៅពេលដែល​តឹង​ច្រមុះ អ្នក​ត្រូវ​តែ​រក​ថ្នាំ​មក​បំបាត់​វា ទើប​អ្នក​អាច​គេង​លក់​ស្រួល​។​

លាប​ប្រេងខ្យល់​
នៅ​មុន​ពេល​គេង អ្នក​អាច​លាប​ប្រេងខ្យល់​នៅ​ច្រមុះ​បាន នោះ​វា​នឹង​អាច​ធ្វើឲ្យ​ច្រមុះ​អ្នក​ធូរស្រាល ជា​ហេតុ​ដែល​អាច​ឲ្យ​អ្នកគេង​លក់​ស្រួល ហើយ​មិន​មាន​អាកា​រៈហៀរ​ទឹកមាត់​ទៀតផង​។​

ងូតទឹ​កក្តៅ​
នៅ​មុនពេល​ដែល​អ្នក​ចូល​គេង អ្នក​អាច​ងូតទឹក​ក្តៅ​បាន ព្រោះ​ទឹក​ក្តៅ​នេះ​អាច​ធ្វើឲ្យ​ច្រមុះ​អ្នក​អាច​ដក​ដង្ហើមបាន​ស្រួល ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នកគេង​ដោយ​មិន​មាន​ការ​ហៀរ​ទឹកមាត់​ឡើយ​។​

ព្យាបាល​ជំងឺ​ទាន់ពេល​
នៅពេល​ដែល​ច្រមុះ​អ្នក​មាន​អាការៈ​ប្រតិកម្ម ឬ​មាន​ជំងឺ​ផ្សេងៗ អ្នក​គួរតែ​ព្យាបាល​ឲ្យទាន់ពេល ព្រោះ​បើ​អ្នក​ទុក​យូរ វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ដំណេក​អ្នក​ទេ ថែម​ទាំង​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទៀតផង​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។