​ចង់ដឹង​អាហា​ដែល​អាច​ថែរក្សា​សុខភាព​តម្រងនោម​ទេ​?

​ចង់ដឹង​អាហា​ដែល​អាច​ថែរក្សា​សុខភាព​តម្រងនោម​ទេ​?

​បន្លែ និង​ផ្លែឈើ​អាច​ជួយ​តម្រងនោម​បញ្ចេញ​ជាតិ​អាស៊ីត​ដ៏​ច្រើន​ចេញពី​ក្នុង​រាងកាយ និង​ទៅ​តាម​ទឹកនោម​បាន​។ អាហារ​ដែល​មាន​អង់​ទី​អុក​ស៊ីដង់​អាច​ជួយ​បង្ការ​ការខូចខាត​របស់​កោសិកាដែល​បណ្តាលមពី​រ៉ាឌីកាល់​សេរី​បាន​។ អាហារ​ដែល​មាន​សមត្ថ​ភាព​ថែរក្សា​តម្រងនោម​ឱ្យមាន​សុខភាព​ល្អ​នោះ​មានដូចជា​៖
 

​ស៊ុត​ស​
ស៊ុត​ប្រភេទ​នេះ​ផ្តល់​ជា​ប្រូតេអ៊ីន​ដ៏​មាន​គុណភាព​ខ្ពស់ ហើយក៏​មាន​អាស៊ីតអាមីណេ​សំខាន់ៗ​ផងដែរ​។

ស្ពៃ​ក្តោប​
ស្ពៃក្តោប​សម្បូរ​ជាង​គេ​គឺ​វីតាមីន K, C និង​ជាតិ​សរសៃ ហើយក៏​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​វីតាមីន B6 និង Folic Acid ផងដែឬ​។ បន្លែ​មួយ​នេះ​មាន​ជាតិ​ប៉ូ​តា​ស្យូម​ទាប​។​ដូច្នេះ​វា​ពិតជា​ល្អ​ណាស់​សម្រាប់​សុខភាព​តម្រងនោម​។

ម្ទេស​ប្លោក​
ម្ទេស​ប្លោក​មាន​ជាតិ​ប៉ូ​តា​ស្យូម​ទាប តែ​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​សារធាតុ Lycopene, វីតាមីន C និង A ព្រមទាំង Folic Acid និង​ជាតិ​សរសៃ​។

ទំពាំងបាយជូ​រ​
ផ្លែឈើ​មួយ​នេះ​ជា​ជម្រើស​ដ៏​អស្ចារ្យ​សម្រាប់​ការ​ច្រោះ​ជាតិពុល​ក្នុង​តម្រង​នោម ព្រោះ​វា​អាច​ច្រោះ​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ពី​ក្នុង​ខ្លួន​បាន​។

ផ្លែ​ក្រេន​បឺរី​
ផ្លែឈើ​ប្រភេទ​នេះ​មាន​ជីវជាតិ​សំខាន់ៗ និង​អង់​ទី​អុកស៊ី​ដង់​មួយ​ឈ្មោះថា Proanthocyanidin ហើយ​ក៏​សម្បូ​រដែរ​នូវ​សារធាតុ Quinine ដែល​នឹង​បំ​លែង​ទៅ​ជា​សារធាតុ​មួយ​ទៀត​ហៅថា Hippuric Acid សម្រាប់​ជួយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​រាងកាយ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។