Samsung កំពុង​ផលិត​ទូរសព្ទ​ Galaxy S6 Edge Plus ស៊េរី​​តួអង្គ​ Ant Man?


Samsung កំពុង​ផលិត​ទូរសព្ទ​ Galaxy S6 Edge Plus ស៊េរី​​តួអង្គ​ Ant Man?

ពាក្យ​ចចាមអារ៉ាម​ថ្មី​មួយ​​មាន​ប្រភព​ចេញ​ពី​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Samsung ​កំពុង​តែ​​ផលិត​ទូរសព្ទ​ Galaxy S6 Edge Plus ស៊េរី​តួអង្គ​ថ្មី​​​​​ក្នុង​ខ្សែ​ភាពយន្ត​ដ៏​ល្បី​មួយ​របស់​សហរដ្ឋអាមេរិក។

 

Samsung កំពុង​ផលិត​ទូរសព្ទ​ Galaxy S6 Edge Plus ស៊េរី​​តួអង្គ​ Ant Man?

 

បើ​យោង​តាម​ប្រភព​​បាន​លើក​ឡើង​ថា​តួអង្គ​ថ្មី​ដែល​គេ​​នឹង​ជ្រើស​យក​មក​រចនា​លើ​ទូរសព្ទ​ Galaxy S6 Edge Plus ​ស៊េរី​មាន​កំណត់​នេះ​គឺ​ជា​តួអង្គ​ Ant Man ក្នុង​ខ្សែ​ភាព​យន្ត​ Ant Man ផ្ទាល់​តែ​ម្ដង។ បើ​ក្រឡេក​មើល​ទូរសព្ទ​ S6 Edge ​ស៊េរី​តួអង្គ​ Avengers ដែល​បាន​ចេញ​លក់​នា​ពេល​កន្លង​មក​គេ​អាច​ប៉ាន់​​ស្មាន​បាន​ថា​ S6 Edge Plus ស៊េរី​​ថ្មី​នេះ​នឹង​មិន​មាន​លក្ខណៈ​សម្បត្តិ​ខុស​គ្នា​ពី​ទូរសព្ទ​ធម្មតា​នោះ​ឡើយ ​ក្រៅ​តែ​ពី​ការ​រចនា​រូបរាង​ខាងក្រៅ។

 

Samsung កំពុង​ផលិត​ទូរសព្ទ​ Galaxy S6 Edge Plus ស៊េរី​​តួអង្គ​ Ant Man?

 Galaxy S6 Edge ស៊េរី​ Iron Man ដែល​ចេញ​កន្លង​មក

 

ចំពោះ​តម្លៃ​​​វិញ​គឺ​អាច​នឹង​ថ្លៃ​ជាង​ស៊េរី​ធម្មតា​ ព្រោះ​ Galaxy S6 Edge​ ស៊េរី​ Iron Man ​ដែល​បាន​ចេញ​លក់​​នា​ពេល​កន្លង​មក​គឺ​មាន​តម្លៃ​ដល់​ទៅ​ជាង​១០០០​ដុល្លារ​ឯ​ណោះ។​​​​

 

គួរ​រំលឹក​ផង​ដែរ​ថា​​ទាំង​នេះ​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ​ តែ​​បើ​វា​ជា​ការ​ពិត​មែន​នោះ​គេ​រំពឹង​ថា​ក្រុមហ៊ុន​ Samsung នឹង​អាច​ផលិត​ទូរសព្ទ​ S6 Edge​​ Plus ស៊េរី​មាន​កំណត់​នេះ​ច្រើន​ជាង​១០០០​គ្រឿង៕

 

ចុច​អាន៖ នាយក​ HTC៖ ក្រុមហ៊ុន​ Apple ទេ​ដែល​ជា​អ្នក​ចម្លង​ពី​ HTC នោះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TechnoBuffalo​​​​​​​​​​