៣ ចំណុច​ បុរសមិនគួរ និយាយជាមួយស្ត្រីក្រោយ ពេលរួមរ័ក  

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត Dr. Amanda Dean មកពីមហាវិទ្យាល័យ Connecticut បានលើក​ឡើងថាសារធាតុអ៊ុកស៊ីតូស៊ីន Oxytocin ដែលជាអ័រម៉ូន ភេទស្ថិតនៅក្នុងបរិវេណ ខួរក្បាល និងដំណើរការតួនាទី ក្រោយពេលការ រួមរ័កឈានដល់ចំណុចកំពូលដែលជាកត្តាមួយធ្វើឲ្យយើងត្រូវការ និយាយ លួងលោមដៃគូឲ្យកាន់តែ ជិតស្និទ្ធ ថែមទៀត ។ ប្រសិនបើអ្នកនិយាយ ជាមួយដៃគូចៀសវាងការប្រើបា្រស់ពាក្យពេចន៍ ទាំងបីចំណុច ខាងក្រោយនេះ ៖

១. វាគឺជាការរួមរ័កដែលល្អបំផុត ដែលខ្ញុំមិនធ្លាប់ជួប

ការនិយាយបែបនេះវាជាការប្រៀបធៀបដៃគូររបស់អ្នកទៅនិងស្ត្រីដទៃដែលអ្នក ធ្លាប់បានរួមរ័កជាមួយ។ពេលខ្លះនាងអាចខឹង រហូតដល់ថ្នាក់បោះបង់អ្នកចោល ក៏ថាបានអ្នកគួរតែនិយាយសរសើរអំពីរូបរាងកាយដ៏ស្រស់របស់នាងជំនួសវិញ

២. យើងគេងជាមួយគ្នា យូរជាងនេះបន្តិច យល់ព្រមឬទេ?

ស្ត្រីតែងតែអស់កម្លាំងដោយសារការរួមភេទដូច្នេះហាមនិយាយអំពីសមត្ថភាព របស់នាងក្នុងការរួមភេទ។ អ្នកជំនាញខាង សិចសាស្ត្រ លោក Ginger Bercaw បានណែនាំថា អ្នកគួរតែនិយាយ ទៅកាន់ស្ដ្រីថា ”គ្មាននរណាល្អ ជាងអូនទេ” ។

៣.ពេលនេះ អ្នកចេញទឹករំអិល ប៉ុន្មានដងហើយ ?

ការសួរបែបនេះដូចជាអ្នកកំពុងត្រូវការពាក្យសរសើរពីសមត្ថភាពនៃការរួមរ័ក របស់អ្នកពីដៃគូហើយអ្នកមិនត្រូវសួរបែបនេះទេអ្នកត្រូវសួរថាតើអ្វីដែលអូន ចូលចិត្ត និងអ្វីដែលអូន មិនចួលចិត្តវិញ? ពេលនោះអ្នកនឹងបានការឆ្លើយ ដ៏សមស្របពីដៃគូ ជាក់ជាមិនខាន ៕

៣ ចំណុច​ បុរសមិនគួរ និយាយជាមួយស្ត្រីក្រោយ ពេលរួមរ័ក