ស្រវឹងខ្លាំងសប្បាយជ្រុល បើករថយន្តក្រឡាប់បោកផ្ទប់ របងផ្ទះលោកអភិបាលខេត្ត ប្រាជ្ញ ចន្ទ រងរបួសស្ទើរស្លាប់ស្ទើរ៤នាក់

ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាម៉ោងជិត៩យប់ ថ្ងៃទី២៤ តុលា ២០១៥ នៅតាម បណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិពោធិ៍ស្រុកឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំរថយន្តឡិចស៊ីពណ័ស្ក១គ្រឿងដែលម្ចាស់ស្រវឹងខ្លាំងសប្បាយជ្រុល បើកយ៉ាងលឿនដូចហោះ ក្រឡាប់ផ្ងារជើង បោកផ្ទប់ទៅនឹងរបងផ្ទះរបស់លោក ប្រាជ្ញចន្ទអភិបាលខេត្តត្បូងឃ្មុំបណ្តាលឲ្យអ្នកជិះក្នុងរថយន្តរងរបួស ធ្ងន់៤នាក់ ត្រូវបានសាច់ញាតិនាំទៅសង្គ្រោះនៅប្រទេសវៀតណាមទាំងយប់។

មន្ត្រីប៉ូលីសចរាចរណ៍ខេត្តបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ឡិចស៊ីស  RX300 ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2G-5516 បើកបរដោយ ឈ្មោះពៅជាជាងជួសជុលរថយន្តបើកបរក្នុងភាពស្រវឹងជោគបើកបរយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ៧ក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ផ្លូវកែង ផ្ទះលោកអភិបាលខេត្ត បានក្រឡាប់ជាច្រើនត្រឡប់ បោកផ្ទប់ទៅនឹងរបងផ្ទះ របស់លោកអភិបាលខេត្តបណ្តាលឱ្យអ្នកនៅក្នុងរថយន្ត៤នាក់រងរបួសធ្ងន់ធ្ងរ គឺអ្នកបើកបរឈ្មោះ ហេង ពៅ ភេទប្រុស អាយុ៣៩ឆ្នាំនិងអ្នករួមដំណើរ៣នាក់ ទៀតមាន ១-ឈ្មោះ ជា រ៉ាវុន ភេទប្រុស អាយុ៣០ឆ្នាំ, ២-ឈ្មោះ យ៉ាប សុង ភេទប្រុស អាយុ៣១ឆ្នាំ និង ៣-ឈ្មោះ គង់ ឈុន ភេទប្រុស អាយុ២៧ឆ្នាំ ។ អ្នកទាំង៤នាក់រស់នៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវ បានសាច់ញាតិនាំទៅសង្គ្រោះនៅប្រទេសវៀតណាមទាំងយប់ ៕

ស្រវឹងខ្លាំងសប្បាយជ្រុល បើករថយន្តក្រឡាប់បោកផ្ទប់ របងផ្ទះលោកអភិបាលខេត្ត ប្រាជ្ញ ចន្ទ រងរបួសស្ទើរស្លាប់ស្ទើរ៤នាក់