នគរបាល​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពីបទ​លួច​មាន​សហាយ ជាមួយ​មេធាវី ជា ហៃ

ព្រះសីហនុ: ស្ត្រី​ម្នាក់​ដែល​ត្រូវ​ប្តី​ចោទប្រកាន់ថា លួច​មាន​សហាយស្មន់​ជាមួយ​លោក​មេធាវី ជា ហៃ ត្រូវបាន​នគរបាល​ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៥ ចំណុច​ម្តុំ​ក្លិប​កម្សាន្ត​៣៣៣ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​គួរបញ្ជាក់​ផង​ដែលថា លោក​មេធាវី ជា ហៃ ដែល​គេ​ស្គាល់​ថា​ជា​កូនប្រសារ​របស់​អនុប្រធាន​តុលាការ​កំពូល​មួយរូប​ផង​នោះ ត្រូវបាន​រង​នូវ​បណ្តឹង​ចោទប្រកាន់ ពី​បុរស​ម្នា​ក់ថា បាន​លួច​សហាយស្មន់​ជាមួយ​ប្រពន្ធ​របស់ខ្លួន ឈ្មោះ ឯម រ៉ានី  ខណៈដែល​ខ្លួន​ចូលទៅ​ទាន់ លោក​មេធាវី​រូបនេះ​បាន​ប្រើ​អំពើហិង្សា វាយដំ​មកលើ​ខ្លួន​ជា​ប្តី​ថែម​ទៀតផង​កាលពី​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ផ្ទះ​បើកហាង​បញ្ចាំ​មួយកន្លែង នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។  

​តាម​ប្រភពពី​មន្ត្រីប៉ូលិស​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​ដែល​ត្រូវ​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​នេះ​ឈ្មោះ ឯម រ៉ានី អាយុ​៤៥​ឆ្នាំ ជា​អ្នកលក់​មាស​ក្នុង​ផ្សារលើ​ក្រុងព្រះសីហនុ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​បញ្ជា​កម្លាំង​ឲ្យ​ទៅ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​នោះ និង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

នគរបាល​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពីបទ​លួច​មាន​សហាយ ជាមួយ​មេធាវី ជា ហៃ

នគរបាល​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពីបទ​លួច​មាន​សហាយ ជាមួយ​មេធាវី ជា ហៃ