ឆ្កែកំសត់ ដេកកណ្តាលផ្លូវ រង់ចាំមិនព្រមទៅណា ត្រង់កន្លែងដែលម្ចាស់វា ត្រូវឡានបុកស្លាប់

អាមេរិក៖ សត្វឆ្កែកំសត់មួយក្បាល ដេកចំកណ្តាលផ្លូវ ត្រង់កន្លែង ដែលម្ចាស់របស់វាត្រូវឡានបុកស្លាប់ មិនព្រមចាកចេញទៅណានោះទេ។

ឆ្កែកំសត់ ដេកកណ្តាលផ្លូវ រង់ចាំមិនព្រមទៅណា ត្រង់កន្លែងដែលម្ចាស់វា ត្រូវឡានបុកស្លាប់
ឆ្កែដ៏កំសត់ មានឈ្មោះ Paco

រំលឹកថ្ងៃកើតហេតុ អ្នកស្រី Kelly Black វ័យ៤២ឆ្នាំ កំពុងដើរបណ្តើរឆ្កែរបស់គាត់ឈ្មោះ Paco នៅម៉ោង ៦ព្រឹក ក៏ត្រូវបានរថយន្តដឹកទំនិញមួយគ្រឿង បុកចំបណ្តាលឲ្យបាត់បង់ជីវិត នៅលើដងវិថីមួយ ក្នុងទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក។

នៅពេលបច្ចុប្បន្នវិញ អ្វីដែលគួរឲ្យរំជួលចិត្តបំផុតនោះ គឺសត្វឆ្កែឈ្មោះ Paco នោះ តែងតែដេកចាំជាច្រើនម៉ោង នៅត្រង់ទីតាំងដែលម្ចាស់របស់វា ត្រូវឡានបុកស្លាប់ បើទោះបីជា សាកសពរបស់អ្នកស្រី Kelly ត្រូវបានគេយកចេញពីទីនោះ យូរណាស់មកហើយក៏ដោយ។ សត្វឆ្កែ Paco ដេកចាំកន្លែងកើតហេតុ រហូតដល់ក្រុមគ្រួសាររបស់អ្នកស្រី Kelly មកដល់ ទើបវាព្រមចាកចេញពីទីនោះ។

គ្រួសារអ្នកស្រី Kelly និយាយថា អ្នកស្រី Kelly និង Paco មិនធ្លាប់ដែលបែកពីគ្នា ម្តងណាឡើយ។

ទោះជាយ៉ាងណា ប៉ូលីសកំពុងតែស៊ើបអង្កេត និងតាមដាន ដើម្បីចាប់ខ្លួនជនបង្កហេតុ ដែលបានបើកឡាន បុកអ្នកស្រី Kelly និងបើករត់គេចបាត់ស្រមោល ផងដែរ៕

ឆ្កែកំសត់ ដេកកណ្តាលផ្លូវ រង់ចាំមិនព្រមទៅណា ត្រង់កន្លែងដែលម្ចាស់វា ត្រូវឡានបុកស្លាប់
អ្នកស្រី Kelly Black វ័យ ៤២ ម្ចាស់សត្វឆ្កែ

ឆ្កែកំសត់ ដេកកណ្តាលផ្លូវ រង់ចាំមិនព្រមទៅណា ត្រង់កន្លែងដែលម្ចាស់វា ត្រូវឡានបុកស្លាប់
កន្លែងកើតហេតុ

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

  • ឆ្កែកំសត់ ដេកកណ្តាលផ្លូវ រង់ចាំមិនព្រមទៅណា ត្រង់កន្លែងដែលម្ចាស់វា ត្រូវឡានបុកស្លាប់已关闭评论
  • 614 views
  • Hide Sidebar
    A+
Publish on:2015/10/25  Category:ប្លែកៗ