ប៉េអឹមឃាត់ខ្លួន​​ជន​សង្ស័យ​ដៃ​ដល់​៣​នាក់​​ពី​បទ​បង្ក​របួស​ស្នាម

​ខេត្ត​កំពង់ស្ពឺ ៖ ​​ជន​សង្ស័យ​ដៃ​ដល់​៣នាក់​​​ត្រូវ​កង​រាជ​​អាវុធ​ហត្ថ​ចាប់​ខ្លួន​បន្ទាប់​ពី​បង្ក​​ហិង្សា​ដោយយក​ដែក​ទីប​ទៅ​​វាយ​​​ក្បាល​បុរស​ម្នាក់​បណ្តាល​​រ​ងរ​បួស​​ធ្ងន់​​​កាល​វេលា​ម៉ោង​៨និង​៣០​នាទី​​យប់​ថ្ងៃ​ទី២៣ តុលា​ ២០១៥​ ស្ថិត​នៅ​​​លើ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ស្រះកែវ ឃុំ​វាំង​ចាស់ ស្រុក​ឧដុ​ង្គ​ ​។

​ជនសង្ស័យ​ដៃ​ដល់​​ទាំង​៣នាក់​ដែល​កង​រាជ​អាវុធហត្ថ​​ចាប់​​ខ្លួន​ខាង​លើនេះ មាន ១-​ឈ្មោះ ម៉ែ​ន មិ​នា ភេទ​ប្រុស អាយុ២៦​ឆ្នាំ ​ជា​ព្រូរថយន្ត​ មាន​ទីលំនៅ​ភូមិ​ព្រាល ឃុំ​ព្រាល ស្រុក​រ​លាប្អៀរ ខេត្តកំពង់ឆ្នាំង ២-​ឈ្មោះ ជា សុ​ភី ភេទ​ប្រុស​ អាយុ៥៥​ឆ្នាំ ​ជា​អ្នក​​បើក​រថយ្ត​មាន​ទីលំនៅ​ភូមិ​ទី​១ ឃុំ​ខ្សា​ម​ស្រុក​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​ និង​៣-ឈ្មោះ ជុំ រក្សា ភេទ​ប្រុស​ អាយុ២២​ឆ្នាំ ​ជា​​ព្រូរថយន្ត​ មាន​ទីលំនៅ​ភូមិ​ក្រាំង​ស្គៀ ឃុំ​ក្រាំង​ស្គៀ ស្រុក​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ចំណែក​​ជន​រង​គ្រោះ​ឈ្មោះ​ យិ​ន សុខុម ​អាយុ៣៣​​ឆ្នាំ ​ជា​កម្ម​ករ​រោងចក្រ​ មាន​ទីលំនៅ​ភូមិ​វិហារ​ខ្ពស់ ឃុំ​វាំង​ចាស់ ស្រុក​​ឧ​ដុ​ង្គ ខេត្តកំពង់ស្ពឺ ​​​ត្រូវ​ជន​ដៃ​ដល់​​​ទាំង​៣នាក់​​បាន​​​យក​ដែក​ទីប​ទៅ​​វាយ​​​ក្បាល បណ្តាល​​រ​ងរ​បួស​​ធ្ងន់​ ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ​ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​ស្នាក់​ការ​៥៥១ ​ចាប់​ឃាត់ខ្លួន​​បញ្ជូន​​មក​ប​ញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​ ដើម្បីចាត់ការ​ទៅ​តាម​នីតិវិធី​ ​។

​ចំណែក​​​បុរស​​​រង​គ្រោះ​​បាន​ត្រូវ​ក្រុម​គ្រួសារ​​បញ្ជូន​​ទៅ​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​បង្អែកស្រុក​ឧដុ​ង្គ​ ​៕