លោក​កឹម​ សុខា អញ្ជើញ​ចូល​រួ​ម​សិក្ខា​សាលា​​ស្តី​ពី​ការ​ពង្រឹង​ឯក​រាជ្យ និង​វិមជ្ឈ​ការ​ចលនា​យុវ​ជន

រាជ​ធានី​ភ្នំពេញ​ ៖​ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ តុលា នេះលោក​កឹម សុខា អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​​បាន​អញ្ជើញ​ចូល​រួម​សិក្ខា​សាលា​មួយ​ស្តី​ពី​ការ​ពង្រឹង​ឯក​រាជ្យ និង​វិមជ្ឈ​ការ​ចលនា​យុវ​ជន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​រៀប​ចំ​ឡើង​ដោយ​អង្គ​ការ​​មូល​និធិ​ខន​រ៉ាដ អាឌិន​ណៅ​អ៊ែរ ស្ទីវ​ហ្វុង​ប្រជាំ​កម្ពុជា​។

សិក្ខា​សាលា​នេះ​ធ្វើ​ឡើង​នៅ​សណ្ឋា​គារ​ឡឺរ៉ូយ៉ាល់​។

ក្នុង​ឱកាស​នោះ​លោក​កឹម សុខា បាន​បង្ហាញ​ពី​ចក្ខុ​វិស័យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ថា យុវ​ជន​មិន​មែន​គ្រាន់​តែ​ជា​ឧបករណ៍​​សម្រាប់អ្នក​នយោ​បាយ​ ឬ​អ្នក​ដឹក​នាំ​ទេ យុវ​ជន​ត្រូវ​ជា​គ្រឹះ ជា​តួ​អង្គ​ ជា​តួ​ខ្លួន និង​ជា​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​របស់​គណ​បក្ស​ផង​ដែរ​ ៕