ចូល​ក្លឹ​ប​ឌឺដង​ដាក់​គ្នា​ ចេញ​មក​វិញ​ចាក់​ធ្លាយ​ពោះវៀន​ម្នាក់

រាជ​ធានីភ្នំពេញ ៖ បុរស​មា្ន​ក់​ធ្លាយ​ពោះវៀន​ចេញ​ក្រៅ និង​ម្នាក់​ទៀត​ចំ​ឆ្អឹងខ្នង ​ខណៈ​ពេល​ចូល​ក្លឹ​បឌឺដង​ដាក់​គ្នា​ចេញ​មក​វិញ ​ត្រូវ​ជន​ដៃដល់​ព្រួត​ចាក់​ម្នាក់​ មួយ​កាំបិត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ​តុលា​ ​​២០១៥ មុខ​ក្លឹ​ប​វើ​ល​ដាន់ ​ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

ជន​រង​គ្រោះ​ដែល​ធ្លាយ​ពោះវៀន​​ឈ្មោះ​ សុខ ជា អាយុ​២៧​ឆ្នាំ ​ជា​កម្ម​ករសំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​នៅ​កោះ​ពេជ្រ មានស្រុក​កំណើត​ភូមិ​ស្រោ​យ​សាយ ឃុំ​សាលា​វិស័យ ​ស្រុក​ប្រាសាទ​ប​ល័្ល​ង្ក ខេត្តកំពង់ធំ និង​ម្នាក់​ទៀត​​ឈ្មោះ ម៉េ​ស ករ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ រង​របួស​​ខាង​​ខ្នង សន្លប់​ស្តូកស្តឹង ។

​ជន​រង​គ្រោះ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​រូបគេ​ និង​មិត្តភក្ដិគ្នា​២​នាក់​​​នាំ​គ្នា​ចូល​រាំ​លេង​ក្នុង​ក្លឹ​ប​វើ​ល​ដាន់ ខណៈ​ពេល​រាំ​លេង​​មិត្តភក្ដិ​របស់​គេ​​បាន​ឌឺដង​គ្នា​​ភាគី​ម្ខាង​ទៀត​​ លុះដល់​​​​ពេល​ពួក​គេ​​​​ចេញពីក្លឹ​ប​​ ស្រាប់តែ​មាន​ជន​ដៃដល់មួយ​ ក្រុម​បាន​ហូត​ខ្សែ​ក្រ​វាត់ និង​កូនកាំបិត​ដេញ​វាយ​ និង​ចាក់​​ពួក​គេ​ទាំង​២​នាក់​បណ្តាល​​ឲ្យ​រង​របួស​​ ក្នុង​នោះ ​ម្នាក់​ធ្លាយ​ពោះ​ចេញ​ក្រៅ​ និង​ម្នាក់​ទៀត​ត្រូវ​ខ្នង​មួយ​កាំបិត​សន្លប់ ៕

ចូល​ក្លឹ​ប​ឌឺដង​ដាក់​គ្នា​ ចេញ​មក​វិញ​ចាក់​ធ្លាយ​ពោះវៀន​ម្នាក់

ចូល​ក្លឹ​ប​ឌឺដង​ដាក់​គ្នា​ ចេញ​មក​វិញ​ចាក់​ធ្លាយ​ពោះវៀន​ម្នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត