ក្រុមឈ្មួញ​​វៀតណាម​ ​សម្រុក​ទិញ​ឈើ​ ក្រោម​ការ​បើកដៃ​ពី ​សមត្ថកិច្ច​នៅ​ខេត្ត​រតនគិរី​

រតនគិរី៖ ជារៀងរាល់ថ្ងៃ រាល់យប់ គេសង្កេតឃើញ ក្រុមឈ្មួញវៀតណាម ជាច្រើនក្រុមសម្រុកទិញឈើ តាមបណ្តាលស្រុកមួយចំនួន ដូចជា វ៉ើនសៃ តាវែង អូរជុំ កូនមុំ ស្រុកលំផាត់ និងក្រុងបានលុងជាដើម ប៉ុន្តែសមត្ថកិច្ចជំនាញនិងស្ថាប័នពាក់ព័ន្ធមិនមានវិធានការបង្ក្រាបនោះទេ ពោលគឺសម្ងំកើបលុយតែម្តង។

ជាក់ស្តែងកាលពីវេលា ម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែតុលា ក្រុមឈ្មួញឈើវៀតណាម បានប្រមូលទិញឈើ ពីបងប្អូនជនជាតិមកស្តុកទុក នៅមាត់អូររយៀង ឃុំកោះពាក់ ស្រុកវ៉ើនសៃ រួចជួលរថយន្តម៉ាក សាំយ៉ុងនិងរថយន្តមួយបាំងកន្លះដឹក ទៅលក់នៅវៀតណាម។

បើតាមសមត្ថកិច្ចម្នាក់ នៅខេត្តរតនគិរីសូមមិនបញ្ចេញឈ្មោះ ប្រាប់ឲ្យដឹងថា ថៅកែឈើជនជាតិវៀតណាម ដែលមកប្រចាំ ការទិញឈើនៅទីរួមក្រុង បានលុង និងស្រុកមួយចំនួន ខាងលើមានឈ្មោះ ដូចជា  ចែគ្រៀង ចែជុក ចែចាំង លោកហ្វុង លោកថាញ់ លោកក្រាញ់ លោកគ្រឿង ជាដើម។

សមត្ថកិច្ចដដែលខាងលើ ប្រាប់បន្តទៀតថាការណ៍ ដែលក្រុមឈ្មួញវៀតណាម ស្ពាយលុយមកដេកទិញឈើ ដោយធួរលុងបែបនេះ ដោយសារការបើកដៃពី សមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តរតនគិរី។ គេកំពុងតែធ្ងល់ថាក្រុមឈ្មួញវៀតណាមខាងលើចូលមកស្រុកខ្មែរ(ខេត្តរតនគិរី) ហើយស្នាក់នៅ តើមានលិខិតស្នាមត្រឹមត្រូវដែរ ឫអត់?។

ជាងនេះទៅទៀតគេសង្កេត ឃើញក្រុមឈ្មួញវៀតណាម ប្រើប្រាស់សុទ្ធរថយន្តស៊េរីទំនើបៗ ដែលមានពាក់ស្លាកលេខខ្មែរ ថែមទៀតផង៕