លោក លី ឌីនូរី អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ក្រុមកីឡា​បាល់ទាត់ បាល់ទះ​និង​ ជួយដោះស្រាយ​បញ្ហា​ផ្សេងៗ

បាត់ដំបង៖ លោក លី ឌីនូរី អភិបាលរងស្រុក និងជា ប្រធាន ស.ស.យ.ក ស្រុកថ្មគោលបានអញ្ជើញ ជួបសំណេះសំណាល ជាមួយក្រុមកីឡាបាល់ទាត់ បាល់ទះនិង ជួយដោះស្រាយបញ្ហផ្សេងៗ នៅមជ្ឈមណ្ឌលកីឡា ថ្មគោលមានជ័យ ស្ថិតក្នុង ភូមិគោកក្តួច ឃុំតាពូងស្រុថ្មគោល សម្រាប់ក្រុមកីឡាករ ហ្វឹកហាត់និងជួយជម្រុញ ដល់យុវជនយើង មានការសម្បទានរឹងមាំ និងលើកស្ទួយវិស័យកីឡា។ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោក ផង់ សុភាព អធិការស្រុក មេបញ្ជាការអហស្រុក ការិយាល័យអប់រំ យុវជននិងកីឡាស្រុក និងកីឡាករប្រមាណជិត ១០០នាក់។

បន្ទាប់ពីមតិស្វាគមរបស់ លោក ឃាង គឹមលាង ប្រធានមជ្ឈមណ្ឌល កីឡាថ្មគោលមានជ័យ បានធ្វើរបាយការណ៍សង្ខេប ពីប្រវត្តិការបង្កើតក្លឹបនេះឡើង និងមានការរីកចម្រើន រហូតដល់បច្ចុប្បន្នរួចមក។

លោក លី ឌីនូរី អភិបាលរងស្រុកថ្មគោល បានមានប្រសាសន៍ សំណេះសំណាលដល់ ក្រមកីឡាករទាំងអស់ មានក្រុមបាល់ទាត់៥ ក្រុមមានកីឡាករ៩០នាក់ និងក្រុមបាល់ទះ ១ក្រុមមានកីឡាករ៦នាក់ និងមានគ្រូបង្វឹកចំនួន ២នាក់ផងដែរ។

លោកអភិបាលរងស្រុក បានបញ្ជាក់ថា ដើម្បីជួយលើកស្ទួយវិស័យកីឡាទូទៅ ពិសេសផ្តោតទៅលើ យុវជនសម័យថ្មីយើងបច្ចុប្បន្ន ដែលប្រមុខរាជរដ្ឋាបាល បានយកចិត្តជាប្រចាំ ដោយឡែកស្រុកថ្មគោលយើង ដែលក្លឹបកីឡា១ សម្រាប់បណ្តុះបណ្តាល ធនធានមនុស្សដល់យុវជន ក្នុងវិស័យកីឡាផង លោកក៏បានភិភាក្សា ក្នុងពិធីសំណេះសំណាលនេះ ដើម្បីចង់ដឹងពីបញ្ហាប្រឈម និងខ្វះខាតអ្វីផ្សេងៗ។

លោកអភិបាលរងស្រុក បានបញ្ជាក់ទៀតថា ដើម្បីបង្កលក្ខណៈឲ្យដំណើរការ បន្តទៀតបាន លោកបានសន្យានិងផ្តល់សម្ភារៈកីឡា មួយចំនួនធំ ព្រមទាំងឧត្ថមដល់ គ្រូបង្វឹកចំនួន២រូប។ នៅក្នុងពិធីនេះដែរ លោក ផង់ សុភាព អធិការស្រុកថ្មគោល ក៏បានឧត្ថមថវិកាចំនួន ១០០ដុល្លាសម្រាប់ដំណើរការ ក្នុងក្លឹបនេះដែរ៕