បុរស​ចិន​ម្នាក់​សូន​រូប​មិត្ត​ស្រី​ពី​ពំនូក​ខ្សាច់​មុន​លុត​ជង្គង់​សុំ​មិត្ត​ស្រី​រៀបការ​យ៉ាង​រ៉ូមែនទិក

យុវជន​សតវត្ស​ទី ​២១ ​នេះ​ហាក់​កំពុង​ប្រកួតប្រជែង​គ្នា​​ក្នុង​ការ​រៀបចំ​​ពិធី​សុំ​មិត្តស្រី​រៀបការ​​​ប្លែកៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ​តួយ៉ាង ​បុរស​មក​ពី​ទីក្រុង ​Wuhan ​ខេត្ត​ Hubei ​ប្រទេស​ចិន​ម្នាក់​នេះ​វិញ ​​ចេញ​ស្ទីល​ថ្មី​សុំ​មិត្ត​ស្រី​រៀបការ​ដោយ​ការ​​​​សូន​រូប​មិត្ត​ស្រី​ពី​ពំនូក​ខ្សាច់​ ​មុន​នឹង​លុត​ជង្គង់​សុំ​មិត្តស្រី​រៀបការ​នៅ​ពី​មុខ​នោះ។

បុរស​ចិន​ម្នាក់​សូន​រូប​មិត្ត​ស្រី​ពី​ពំនូក​ខ្សាច់​មុន​លុត​ជង្គង់​សុំ​មិត្ត​ស្រី​រៀបការ​យ៉ាង​រ៉ូមែនទិក

​​​​បុរស​ឈ្មោះ​ Shi Xuan ​បាន​បង្កើត​​រូប​មិត្ត​ស្រី​លើ​ពំនូក​ខ្សាច់​កម្ពស់ ​១ ​ម៉ែត្រ​កន្លះ​​​ដោយ​មាន​​​​​មិត្តភ័ក្ដិ ​៥ ​នាក់​ជួយ​លើក​បដា​សុំ​រៀបការ​ពី​ក្រោយ​ខ្នង​គេ ​មុន​នឹង​សុំ​មិត្ត​​ស្រី​រៀបការ​នៅ​មុខ​ពំនូក​ខ្សាច់​ដែល​មាន​រូប​សង្សារ​សំណព្វចិត្ត​នៅ​លើ​នោះ។ ​​​ពិត​ណាស់ ​ក្រោយ​ឃើញ​រូបភាព​ខ្លួន​ឯង​នៅ​លើ​នោះ ​និង​ទទួល​សំណួរ​សុំ​រៀបការ​ពី​មិត្ត​ប្រុស ​មិត្ត​ស្រី​របស់​ Shi ​រំភើប​ចិត្ត​ ​និង​ទទួល​យក​សំណើ​នោះ​ភ្លាមៗ​​ដោយ​មិន​រារែក។

​បុរស​ដែល​ជា​និស្សិត​មក​ពី​វិទ្យាស្ថាន​វិចិត្រ​សិល្បៈ​ខេត្ត​ Hubei​ ដដែល​​​​និយាយ​ថា ​រូប​នៅ​លើ​ពំនូក​ខ្សាច់​នោះ​គឺ​ដូច​ទៅ​នឹង​រូបរាង​ពិត​របស់​មិត្ត​ស្រី​ខ្លួន​ ៨០ ​ភាគរយ។

បុរស​ចិន​ម្នាក់​សូន​រូប​មិត្ត​ស្រី​ពី​ពំនូក​ខ្សាច់​មុន​លុត​ជង្គង់​សុំ​មិត្ត​ស្រី​រៀបការ​យ៉ាង​រ៉ូមែនទិក

បុរស​ចិន​ម្នាក់​សូន​រូប​មិត្ត​ស្រី​ពី​ពំនូក​ខ្សាច់​មុន​លុត​ជង្គង់​សុំ​មិត្ត​ស្រី​រៀបការ​យ៉ាង​រ៉ូមែនទិក

បុរស​ចិន​ម្នាក់​សូន​រូប​មិត្ត​ស្រី​ពី​ពំនូក​ខ្សាច់​មុន​លុត​ជង្គង់​សុំ​មិត្ត​ស្រី​រៀបការ​យ៉ាង​រ៉ូមែនទិក

បុរស​ចិន​ម្នាក់​សូន​រូប​មិត្ត​ស្រី​ពី​ពំនូក​ខ្សាច់​មុន​លុត​ជង្គង់​សុំ​មិត្ត​ស្រី​រៀបការ​យ៉ាង​រ៉ូមែនទិក

មិត្តៗ​នារី ​បើ​មិត្តប្រុស​អ្នក​ធ្វើ​រឿង​រំភើប​ មុន​នឹង​សុំ​អ្នក​រៀបការ​ដែរ​ គិត​ម៉េច​វិញ?

​​​ប្រែ​សម្រួល៖ ​ប្រាក់ ចាន់សីហា
ប្រភព៖ ​Shanghaiist