​ខឹង​ហៅ​ផឹក​ស្រាមិន​ព្រម កាប់​មួយ​ពូថៅ​របួស​ធ្ងន់​

ខេត្តក្រចេះ ​៖ នគរបាល​ស្រុក​ចិត្រ​បុរី បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​​ត្រូវ​បាន​កម្លាំងនក​របាល​ចុះ​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ជន​នោះបាន​វាយ ​និង​កាប់​លើ​ជន​រង​គ្រោះ​ឲ្យ​រង​របួសធ្ងន់​ ព្រោះតែ​ខឹង​បបួល​ជនរ​គ្រោះ​ផឹកស្រា ​ជន​រង​គ្រោះ​មិន​ព្រម​ផឹក​ជាមួយ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​ៗ​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ​តុលា នៅ​ឃុំ​អណ្តើក ស្រុក​ចិត្រ​បុរី​។ ជន​នេះ​ឈ្មោះ សាន យ៉ែ​ម អាយុ​៣៨​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ជុំ ស្រ៊ា​ង អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា៕