ជំងឺផ្សេងៗ ដែលធ្វើឲ្យអ្នក​ឧស្សាហ៍​កើតមាន​អាការៈហើម​ពោះ

អាការៈហើមពោះ​ជាបញ្ហាទូទៅ និង​មិន​សូវធ្ងន់ធ្ងរឡើយ ហើយវា​កើតឡើងដោយសារ​បញ្ហាការ​រំលាយអាហារ ឬដោយសារ​អ្នកទទួលទាន​ច្រើនហួស​កំណត់។ ប៉ុន្តែ​ករណីខ្លះ អាច​ទាក់ទង​នឹងបញ្ហាសុខភាព​ធ្ងន់ធ្ងរ​ជាច្រើន រួមទាំង​ជំងឺមហារីក។ តើអាការៈហើមពោះ​អាចបណ្តាល​ឲ្យគ្រោះថ្នាក់​ដល់អ្វីខ្លះ? ខាងក្រោមនេះ​នឹងបង្ហាញ​ពីការធ្វើរោគវិនិច្ឆ័យ ១០យ៉ាង​ទាក់​ទង​នឹងអាការៈ​ហើមពោះ៖
 
ជំងឺផ្សេងៗ ដែលធ្វើឲ្យអ្នក​ឧស្សាហ៍​កើតមាន​អាការៈហើម​ពោះ
ស្រកទម្ងន់
ប្រសិនបើអ្នក​ស្រកគីឡូ ១០% ដោយមិន​បានធ្វើ​ការងារ ឬផ្លាស់ប្តូរទម្លាប់​របបអាហារ​ប្រចាំថ្ងៃអ្វីឡើយ បានន័យថា​អ្នកត្រូវមាន​ការព្រួយបារម្ភ។ នេះអាច​ជាសញ្ញា​នៃជំងឺមហារីក​ពោះវៀន ហើយវាធ្វើឲ្យអ្នកឆ្អែត​មិនឃ្លាន​អាហារ ដោយសារ​វាបានដាក់​សម្ពាធ​លើក្រពះ។ ហើយវា​ក៏អាច​មានន័យថា អ្នក​កើត​ដុំសាច់​ដែលធ្វើឲ្យ​កាត់បន្ថយ​ភាព​ស្រេកឃ្លាន​របស់អ្នក។
ពោះ​ឡើងធំ
នេះជាបញ្ហាសុខភាព​មួយដែលធ្វើឲ្យអ្នក​មើលទៅដូចជា​ឡើងគីឡូ ហើយចង្កេះ​របស់អ្នក​រីកធំជាង​មុន។ បញ្ហានេះ​កើតឡើង​ដោយ​សារវត្តមាន​បរិមាណសារធាតុ​រាវច្រើន​នៅក្នុង​ពោះ​របស់​អ្នក។ ពោះរបស់អ្នក​មើលទៅហើម​ខ្លាំង ដូចជាអ្នក​មានផ្ទៃពោះ​ដែរ។ នេះតែងតែ​ជាសញ្ញានៃ​ជំងឺថ្លើម។ រោគសញ្ញាទូទៅ​បានបង្ហាញ​ថា ជំងឺមហារីក​បាន​រាតត្បាត​ទៅដល់​ថ្លើម​ជា​ជំងឺលឿង, ភ្នែកលឿង និងហើមស្បែកផង​ដែរ។ ប៉ុន្តែរោគសញ្ញា​ទាំងនេះ​ក៏អាចពាក់ព័ន្ធ​នឹងជំងឺថ្លើម​ផងដែរ។
ដុំសាច់​ក្នុងពោះ និងភាព​រាំងស្ទះកើតចេញ​ពីជាលិកា​អាចធ្វើឲ្យអ្នក​ចង់ក្អួត និង​ក្អួតចង្អោរ ព្រមទាំង​ហើមពោះ និង​ឈឺចាប់ក្នុងពោះភ្លាមៗ​ផងដែរ។ អ្នក​ត្រូវតែ​ទៅជួបនឹង​វេជ្ជ​បណ្ឌិត​ភ្លាម ព្រោះរោគ​សញ្ញាទាំងនេះ​អាចធ្វើឲ្យធ្លាយ​ពោះស្លាប់​បាន។
លំហូរឈាមចេញ​តាមទ្វារមាស
អាការៈហើមពោះក៏អាច​កើតមានចំពោះស្ត្រីដែល​ហូរឈាម​នៅក្នុងចន្លោះ​ពេលមករដូវ ឬក្រោយ​ពេលរាំងរដូវ។ អាការៈនេះ​កម្រ​នឹង​ជាសញ្ញា​នៃជំងឺដែលមានគ្រោះថ្នាក់​ដល់អាយុ​ជីវិត​ណាស់ ប៉ុន្តែវាកើតឡើង​ដោយសារបញ្ហា​ជំងឺឬសដូងបាត, ដុំគីសក្នុង​ស្បូន ឬការ​មករដូវ​មិនទៀង។
គ្រុនក្តៅ
អាការៈហើម​រួមជាមួយនឹងគ្រុនក្តៅ​អាចពាក់ព័ន្ធនឹង​ការឆ្លង​មេរោគ ឬការ​រលាក។ យល់ល្អគួរទៅ​ពិនិត្យឈាមរបស់​អ្នក ដូច្នេះអ្នក​អាចដឹង​ថា កោសិកាឈាម​សកើតឡើង​ប៉ុណ្ណា ហើយ​មានឆ្លងមេរោគ​តាម​ទឹកនោម, ត្រគាក ឬក្រពះពោះវៀន​ដែរ​ឬអត់។
បញ្ហាធ្ងន់ធ្ងរ​បំផុតដែល​បណ្តាល​មកពីហើមពោះ
ប្រសិនបើ​អ្នកមាន​អាការៈហើមពោះ ហើយឈឺចាប់​ត្រង់ត្រគាក មានន័យ​ថា អ្នកមាន​ជំងឺមហារីកស្បូន ដែល​ជាជំងឺមហារី​កទី ៥របស់ស្ត្រី។
ជំងឺមហារីក​ស្បូន
មានអាការៈ​ឈឺចាប់​ពេលរួមភេទ និងពេល​នោម, ទ្វារមាស​បញ្ចេញជាតិទឹក និង​ឈាមខុស​ប្រក្រតី។ ប្រភេទ​នៃជំងឺមហារីក​នេះពាក់ព័ន្ធ​នឹង​ប្រវត្តិគ្រួសារ​ដែលធ្លាប់​កើតជំងឺមហារីក​ពោះ​វៀន​ធំ ឬជំងឺម​ហារីក​ស្បូន។
ជំងឺមហារីក​ពោះវៀនធំ
វាអាចកើតត្រង់ផ្នែក​ខាងចុង ឬដើមនៃ​ពោះវៀនធំ។ នៅពេល​វាកើតនៅខាង​ដើម វាបណ្តាល​ឲ្យចេញ​ឈាម និងហើមពោះ​កាន់តែធ្ងន់ធ្ងរ​ឡើង។ ប្រសិនបើវា​កើតត្រង់ផ្នែក​កណ្តាល ឬខាង​ចុងនៃពោះវៀន​ធំ អាការៈហើមពោះ​ជារោគ​សញ្ញាដំបូង។
ជំងឺមហារីក​លំពែង
ជំងឺមហារីក​នេះជាជំងឺដ៏កាច​សាហាវ និងបណ្តាលឲ្យ​ងាយស្លាប់​បំផុត។ រោគសញ្ញា​មាន៖ ស្រកទម្ងន់, មិនស្រេកឃ្លាន, កើតលឿង និងឈឺចាប់​ក្នុងពោះ។ រោគសញ្ញាផ្សេង​ទៀតគឺ ឈឺ​ខ្នង។
ជំងឺមហារីក​ក្រពះ
ជំងឺមហារីក​នេះមិនបង្ហាញអាការៈ​ណាមួយនៅដំណាក់កាល​ចាប់ផ្តើម​ដំបូងឡើយ តែក្រោយ​មក ចាប់ផ្តើមហើម​ពោះ ឆ្អែត និងឆ្អល់​ក្តៅដង្ហើម។ ជំងឺនេះ​ច្រើន​តែ​ធ្វើរោគ​វិនិច្ឆ័យឃើញ​នៅដំណាក់កាល​ចុងក្រោយ។
ជំងឺមហារីក​ថ្លើម
ជំងឺនេះ​ជាជំងឺស្លូត និងមិនបង្កគ្រោះថ្នាក់​ឡើយ ប៉ុន្តែពេល​ខ្លះវាអាចរាតត្បាត​ទៅកាន់សរីរាង្គផ្សេងៗ​ទៀត។ ការ​ទទួលទាន​ជាតិស្រវឹង​ច្រើន​ជាមូលហេតុចម្បង​ធ្វើឲ្យកើត​ជំងឺមហារីក​ថ្លើម។
ជំងឺរលាក​ត្រគាក
វាកើតឡើងបណ្តាល​មកពីឆ្លងមេរោគ​ក្នុងស្បូន, ប្រមេះ, និងឆ្លងមេរោគ​តាមការ​រួមភេទ។ វាក៏អាចកើតឡើង​នៅពេលរលូតកូន, សម្រាលកូន និង​ពន្លូតកូន៕
ដោយ៖ ដារ៉ា
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ជំងឺផ្សេងៗ ដែលធ្វើឲ្យអ្នក​ឧស្សាហ៍​កើតមាន​អាការៈហើម​ពោះ