កម្លាំង អ.ហ ខេត្តបាន​នាំយក​អំណោយ​ទៅជូន​ លោក ព្រិន បាលឯក,ព្រំ សារ៉ាយ ដែល​កំពុង​មាន​ជម្ងឺ​រាំរ៉ៃ​

បន្ទាយមានជ័យ៖ នៅព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ លោកមេបញ្ជា ការងកងរាជអាវុធហត្ថ និងមន្ត្រីអមដំណើរ ជាច្រើនរូបបាននាំយកអំណោយ ទៅជូនលោក ព្រិនបាលឯក ព្រំ សារ៉ាយ កងរាជអាវុធហត្ថមូលដ្ឋាន ស្រុកភ្នំស្រុកដែលកំពុង មានជម្ងឺរាំរ៉ៃសព្វថ្ងៃ រស់នៅក្នុង ភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បាននិយាយថាក្នុងនាម លោកជាមេបញ្ជាការកងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ លោកតែងយកចិត្តទុដាក់ មើលថែរក្សាមន្ត្រី ក្រោមឱវ៉ាទមិនឲ្យ អាក់អន់ចិត្តឡើយ ពេលជួបទុក្ខមានទុកលំបាក លោកនឹងខិតខំរកគ្រប់វិធី ដើម្បីជួយសំរាលទុក ដល់ពួកគាត់។

អំណោយមានដូចជា ទឹកត្រី២យួរ ទឹកសីុអីុវ២យួរ មី២កេះ ស្កសរ២គីឡូក្រាម ប៊ីចេង ២ថង់ ត្រី ខ២យួរ ទឹកដោះគោឆៅ ៤យួរទឹកសណ្តែក១កេះ ប្រេងឆា២ដប អង្ករ២ការុងនិងថវិការ មានចំនួន ៤លាន៣សែនរៀល យកទៅជូនលោកព្រិនបាលឯក ព្រំ សារ៉ាយ ទៅដល់គេហដ្ឋាន របស់លោកផ្ទាល់ដៃ តែម្តងដើម្បីយក ទៅចាត់ចែងព្យាបាល ជម្ងឺឲ្យឆាប់ជាសះស្បើយដើម្បី បំរើជាតិមាតុភូមិបន្ត។

លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បាននិយាយបន្តទៀតថាអំណោយ ទាំងអស់នោះបានមកពីថវិកា ផ្ទាល់របស់លោក ថវិកាមេបញ្ជាការងកងរាជអាវុធហត្ថ មន្ត្រីក្រោមឱវាទ ជាច្រើននាក់ទៀត។

ក្រុមគ្រួសារលោក ព្រំ សារ៉ាយ និងលោក ព្រំសារាយ ដែលកំពុងមានជម្ងឺនោះ ដោយមើលឃើញកាយវិការ របស់លោក ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ ដែលខិតខំខ្នះខ្នែង យកអំណោយយកមក ជូនដល់ក្រុមគ្រួសារ របស់គាត់ដែលកំពុង ជួបប្រទះនូវការខ្វះខាត យ៉ាងនោះគ្រួសារ លោក ព្រំ សារាយ បានលើកម្រាមដៃ ដប់សូមបួងសួង ដល់វត្ថុសក្តិសិទ្ធិ ក្នុងលោកជួយបីបាច់ ថែរក្សារដល់អស់លោក ឲ្យជួបតែនិងសេចក្តីសុខ កុំបីមានទុក្ខដល់អស់ លោកឡើយ៕

កម្លាំង អ.ហ ខេត្តបាន​នាំយក​អំណោយ​ទៅជូន​ លោក ព្រិន បាលឯក,ព្រំ សារ៉ាយ ដែល​កំពុង​មាន​ជម្ងឺ​រាំរ៉ៃ​

កម្លាំង អ.ហ ខេត្តបាន​នាំយក​អំណោយ​ទៅជូន​ លោក ព្រិន បាលឯក,ព្រំ សារ៉ាយ ដែល​កំពុង​មាន​ជម្ងឺ​រាំរ៉ៃ​

កម្លាំង អ.ហ ខេត្តបាន​នាំយក​អំណោយ​ទៅជូន​ លោក ព្រិន បាលឯក,ព្រំ សារ៉ាយ ដែល​កំពុង​មាន​ជម្ងឺ​រាំរ៉ៃ​

  • កម្លាំង អ.ហ ខេត្តបាន​នាំយក​អំណោយ​ទៅជូន​ លោក ព្រិន បាលឯក,ព្រំ សារ៉ាយ ដែល​កំពុង​មាន​ជម្ងឺ​រាំរ៉ៃ​已关闭评论
  • 279 views
  • Hide Sidebar
    A+
Publish on:2015/10/25  Category:ក្នុងស្រុក