លោក កឹម សុខា៖ CNRP ត្រៀមខ្លួន ៣យ៉ាង​ដើម្បី​ឈ្នះ​ឆ្នោត​

ភ្នំពេញ៖ ប្រធានស្តីទី និងជាអនុប្រធានគណបក្សសង្រ្គោះជាតិ (CNRP) លោក កឹម សុខា បានថ្លែងថា បក្សរបស់លោក បានត្រៀមលក្ខណៈ ៣ដំណាក់កាល ក្នុងការឈ្នះឆ្នោត សម្រាប់ការបោះឆ្នោត នៅឆ្នាំ ២០១៨ ខាងមុខ។

ក្នុងវេទិកា “ថ្នាក់ដឹកនាំមូលដ្ឋាន និងសកម្មជន” នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០១៥ លោក កឹម សុខា បានថ្លែងថា ឥឡូវនេះគ្រប់មជ្ឈដ្ឋានសុទ្ធតែ បានលើកឡើងថា គណបក្សសង្គ្រោះជាតិ នឹងឈ្នះការបោះឆ្នោត។

លោកបន្តថា គណបក្សសង្គ្រោះជាតិ ត្រូវត្រៀមខ្លួនដើម្បីឈ្នះមាន ដំណាក់កាល៣ គឺ៖ ១.ត្រៀមខ្លួននៅមុនពេលបោះឆ្នោត ២.ត្រៀមខ្លួននៅថ្ងៃបោះឆ្នោត និង៣.រៀបចំខ្លួននៅពេលឈ្នះឆ្នោត ឈានទៅដឹកនាំប្រទេស។

លោកថា ជំហានដំបូង គឺការត្រៀមខ្លួននៅមុនពេលបោះឆ្នោត អ្វីដែលត្រូវធ្វើ៖ ១.រៀបចំបេក្ខជន ២.រៀបចំអ្នកសង្កេតការណ៍ និង៣.អត្ដសញ្ញាណបណ្ណ៕

លោក កឹម សុខា៖ CNRP ត្រៀមខ្លួន ៣យ៉ាង​ដើម្បី​ឈ្នះ​ឆ្នោត​