លោក ង៉ោ សុវណ្ណ ជួប​សំណេះសំណាល​ ជាមួយ​តំណាង​គ្រួសារ​បក្ស​លើក​ទី​២២​ នៅឃុំ​សំរោងធំ​

ភ្នំពេញ៖ លោក ង៉ោ សុវណ្ណ សមាជិកគណៈកម្មការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:ពង្រឹង មូលដ្ឋានឃុំគគីរធំ សំរោងធំ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះ សំណាល ជាមួយ តំណាងគ្រួសារបក្ស លើកទី២២ ដែលប្រព្រឹត្តទៅនៅភូមិ ព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្កកណ្តាល កាលពីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ ។

ជាការចាប់ផ្តើម លោកបានពាំនាំនូវបណ្តាំផ្ញើ សួរសុខទុក និងការថ្លែងអំណរគុណ ពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស ជូនចំពោះសមាជិក សមាជិកាទាំងអស់ ដែលកន្លងមកបានបោះឆ្នោតជូនគណបក្ស។

លោកបានជម្រាប ជូនសមាជិកអង្គពិធីអំពីស្ថានការណ៍ នយោបាយបច្ចុប្បន្ន ព្រមទាំងបានបើកឱកាសឲ្យ សមាជិកទាំងអស់ លើកជាមតិ យោបល់ ឬសំណូមពរ ផ្សេងៗផងដែរ។ សមាជិកតំណាងគ្រួសារ បក្សចំនួន៦០នាក់ មកពី៣ភូមិ គឺភូមិព្រែកត្រែង ភូមិព្រែកត្រែង២ និងភូមិស្ទឹង បានទទួលនូវវត្ថុអនុស្សាវរីយិ៍ ដោយក្នុងម្នាក់ៗ ទទួលបាន សារ៉ុងសឹង១ អាវក្មេង១ឈុត និងថវិកា១ម៉ឺនរៀលផងដែរ៕