អាជ្ញាធរ​​ខេត្ត​រតនគិរី រៀបចំ​ពិធី​ប្រណាំង​ទូកង​ សាកល្បង​ក្នុង​បឹង​កន្សែង​ ទីរួមក្រុង​បានលុង​

រតនគិរី៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥នេះ អាជ្ញាធរខេត្តរតនគិរី រៀបចំពិធីប្រណាំងទូកង សាកល្បងក្នុងបឹងកន្សែង នៅទីរួមក្រុងបានលុង។ អញ្ជើញចូលរួម ក្នុងឱកាសនោះដែរ មានលោកប៊ូ ថង ប្រធានគណៈកម្មាការទី៤ ព្រឹទ្ធសភា លោកថង សាវុន អភិបាលខេត្ត លោកឧត្តមសេនីយ៍ត្រីគឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងអាវុធហត្ថខេត្ត ព្រមទាំងនាយ-ពលអាវុធហត្ថខេត្តរតនគិរី ជាច្រើននាក់។

គួរបញ្ជាក់ផងដែរថា មុននឹងពិធីប្រណាំងទូកងនេះដែរ ក៏មានការជ័យយន្តោ តាមបែបព្រះពុទ្ធសាសនា សុំសេចក្តីសុខសប្បាយ នៅទីសក្ការៈបូរជាលោកតាជួង។
បើតាមគណៈកម្មាធិ ការប្រណាំងទូកងប្រាប់ឲ្យដឹងថា ទូកងទី១ឈ្មោះ យុវជនតេជោសែនជ័យ បារមីរស្មីឦសាន និងទូកងទី២ឈ្មោះ រតនៈឦសានតេជោសែនជ័យ បារមីតាជួងដោយគណៈកម្មាការ ប្រណាំងសាកល្បងប្តូរខ្សែ ទឹកគ្នាទៅវិញទៅមក។

ការណ៍ប្រណាំសាកល្បងនេះ គឺដើម្បីត្រៀមខ្លួនយកទូកង ឈ្មោះយុវជនតេជោសែនជ័យ បារមីរស្មីឦសានរបស់ កងរាជអាវុធហត្ថខេត្ត ទៅប្រណាំងជាមួយ ទូកងមកពីបណ្តាលខេត្ត ផ្សេងៗទៀតរបស់អាវុធហត្ថ ទូទាំងប្រទេសដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី០១ ខែវិច្ឆិការ នៅទន្លេវ៉ៃកូ ទីរួមខេត្តស្វាយរៀង។

មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រីគឹម រស្មី បានថ្លែងប្រាប់ឲ្យដឹងថាដោយមានការណែនាំពីលោកថង សាវុន អភិបាលខេត្តរតនគិរី អោយអង្គភាពផ្សេងៗទៀត ធ្វើទូកងអោយបានច្រើន សម្រាប់ប្រកួតប្រជែងជាមួយ បណ្តាលខេត្តផ្សេងៗ។លោកថា ដោយមានការសន្យាឧបត្ថម្ភពី លោកឧកញ៉ាលាង ច័ន្ទមុន្នី តំណាងក្រុមហ៊ុនទ្រី ភាព និងសម្បុរសជននានាសំរាប់ ខេត្តរតនគិរី និងខិតខំធ្វើទូកងអោយបាន ៦-៧គ្រឿង នាឆ្នាំក្រោយ។

រួចហើយនៅឆ្នាំបន្តបន្ទាប់ ហៅទូកងមកពីបណ្តាលខេត្ត ផ្សេងៗដូចជាព្រះវិហា ស្ទឹងត្រែង មកប្រណាំងនៅបឹងកន្សែងទីរូមក្រុង បានលុងសម្រាប់ ប្រជាពលរដ្ឋក្នុងខេត្ត និងមកពីបណ្តាលខេត្ត ផ្សេងៗទស្សនា និងសម្រាប់ត្រៀមខ្លួន ចូលរួមពិធីបុណ្យអ៊ុំទូក នៅរាជធានីភ្នំពេញផងដែរ។

គួរបញ្ជាក់ផងដែរថាសម្រាប់ ខេត្តរតនគិរីនេះជាលើកទី១ ហើយដែលអាជ្ញាធរខេត្ត បានរៀបចំពិធីប្រណាំងទូកង សាកល្បងនៅបឹងកន្សែង ទីរួមក្រុងបានលុង។ ពិធីនេះបានបញ្ចប់ ទៅក្រោមបរិយាកាសសប្បាយរីករាយ ហើយកីឡាករទូកងទាំង២ ខាងលើនេះបានទទួល ថវិកាឧបត្ថម្ភពីលោកថង សាវុន អភិបាលខេត្ត រតនគិរីផងដែរ៕  