កម្លាំងនគរ​បាល​ខណ្ឌ​ឫស្សីកែវ ចាប់​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់ ដកហូត​ថ្នាំ​ញៀន​៩កញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាលល្បាតរបស់ប៉ុស្តិច្រាំងចំរេះទី២ នៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ បានចាប់មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ដោយដកហូតថ្នាំញៀនចំនួន៩កញ្ចប់ ស្ថិតនៅចំណុចផ្លូវ៥៩៨ ក្រុមទី៨ ភូមិ៣១ សង្កាត់ច្រាំចំរេះទី២ ។

អធិការនគរបាលខណ្ឌឫស្សីកែវ លោក ទៀង ចាន់សារ បានបញ្ជាក់ថា កម្លាំងល្បាតខណ្ឌ ប៉ុស្តិ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើមាន ឈ្មោះ ហេង វ៉ាន់ អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

លោក ទៀង ចាន់សារ បានបញ្ជាក់ថា វត្ថុតាងដែលត្រូវដកហូតបានរួមមាន គ្រឿងញៀនចំនួន០៩កញ្ចប់ ទូរស័ព្ទចំនួន០២គ្រឿង និងម៉ូតូ១គ្រឿងម៉ាក់ Wav។

បើតាមលោកអធិការ ទិសដៅបន្ត ចាប់បក្ខពួកសេសសល់ និង កសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តន៍តាមនិតិវិធី ។

កម្លាំងនគរ​បាល​ខណ្ឌ​ឫស្សីកែវ ចាប់​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់ ដកហូត​ថ្នាំ​ញៀន​៩កញ្ចប់

កម្លាំងនគរ​បាល​ខណ្ឌ​ឫស្សីកែវ ចាប់​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់ ដកហូត​ថ្នាំ​ញៀន​៩កញ្ចប់