​សមត្ថកិច្ច​ស្ទាក់ស្ទើរ​លើ​ការស៊ើបអង្កេត ករណី​ចោរប្លន់ គូសង្សារ​១​គូ​

បន្ទាយមានជ័យ: ករណី​ដែលថា ចោរប្លន់​គូសង្សារ​១​គូ កាលពី​ម៉ោង​៣​ទៀបភ្លឺ​ចូល​ព្រឹក​ថ្ងៃទី​២៤​តុលា កន្លងមក​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ក្រុង​/​ក្រុង​ប៉ោយប៉ែត សមត្ថកិច្ច​ហាក់​នៅ​ស្ទាក់ស្ទើរ​និង​មិន​ជឿ​ចំពោះ​ករណីនេះ​ទេ ដោយសារតែ​គ្មាន​កិច្ចសហការ​ពី​ជនរងគ្រោះ ប៉ុន្តែ​ទោះជា​យ៉ាងណា ក្នុងនាម​ជា​សមត្ថកិច្ច​អាជ្ញាធរ​ដែនដី ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​។​
 
​ប្រភព​មិត្តភក្តិ​ឲ្យ​ដឹងថា គូសង្សារ​១​គូ ជា​មិត្ត​ខ្លួន​នោះ ត្រូវ​ចោរ​២​នាក់​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ បានចេញ​ធើ្វ​សកម្មភាព​ប្លន់​យក​ម៉ូតូ អលង្កា រួម​និង​លុយ​មួយចំនួន​ផង​។ ក្រោយពី​ប្លន់​ហើយ ចោរ​នោះ បាន​រត់គេចខ្លួន​ប្រកបដោយ​សុវត្ថិភាព​។​
 
​ជនរងគ្រោះ ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​កាស៊ីណូ​ហ្គ្រែ​ន​ដាយ​មិន​ស៊ី​ធី​ប៉ោយប៉ែត មាន​លំនៅដ្ឋាន​នៅ​ចំណុច​ភូមិ​កណ្តុរ​ផើម ភូមិ​ក្បាលស្ពាន​១ សង្កាត់ ក្រុង​ប៉ោយប៉ែត​។​
 
​សមត្ថកិច្ច មិន​ទទួលបាន​កិច្ចសហការ​សមល្មម​ពី​គូសង្សារ​ដែល​អះអាងថា ជា​ជនរងគ្រោះ ហើយ​មិ​សូវ​ជឿថា ពិត​ឬ​អត់​ទេ​? ប៉ុន្តែ​តួនាទី​ជា​សមត្ថកិច្ច នៅតែ​ស៊ើបអង្កេត​៕​