ប្រគល់​ផ្ទះ​២​ខ្នង​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​សង្កាត់​ភ្នៀ​ត

បន្ទាយមានជ័យ: ​មន្ត្រី​ថ្នាក់ដឹកនាំ មន្ត្រី​ក្រុមការងារ និង​សប្បុរសជន​បាន​ចុះជួយ​សាងសង់ ឬ​ជួសជុលផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅក្នុង​ក្រុង​សិរីសោភ័ណ​ជា​បន្តបន្ទាប់​បាន​ចំនួន​១០​ខ្នង​រួចមកហើយ ។​

​លោក លី​សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​កាលពី​ថ្ងៃទី​២៤​តុលា​ឆ្នាំ​២០១៥ បាន​ចុះ​ប្រគល់​ផ្ទះ​២​ខ្នង និង​ជូន​ថវិកា​មួយចំនួន​ចែកជូន​ទៅដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ​។ មុននេះ​ពលរដ្ឋ​បានរស់នៅ​ក្នុង​ខ្ទម​ប្រក់​ស្បូវ​។​

​លោក​និយាយថា​:"​ផែនការ​របស់​យើង​គឺ​បន្ត​សាងសង់​ជូន​ប្រជាពលរដ្ឋ​ទៀត​ចំនួន​៦៣​ខ្នង​។ នេះ​ជាការ​ណែនាំ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ បានដាក់​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខ្ទម​ប្រក់​ស្បូវ​ឲ្យ​ប្រែក្លាយ​ទៅជា​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​៕

ប្រគល់​ផ្ទះ​២​ខ្នង​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​សង្កាត់​ភ្នៀ​ត

ប្រគល់​ផ្ទះ​២​ខ្នង​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​សង្កាត់​ភ្នៀ​ត