សហព័ន្ធរាំប្រកាសពីការប្រកួតជើងឯកថ្នាក់ជាតិលើកដំបូង

ភ្នំពេញ:     ​ភ្នំពេញ​:​វេលា​ថ្ងៃត្រង់​ថ្ងៃទី​២៥​តុលា​សង​ព័ន្ធ​កីឡា​រាំ​កម្ពុជា​ បានធ្វើ​សន្និសីទកាសែត​មួយ​ស្ដីពី​ការរៀប​ចំការ​ប្រ​កួត​ពានរង្វាន់ Revive កីឡា​រាំ​លើក​ទី ១ ។​

​    ​អ្នកស្រី​ញ៉ែម មរកត​ដែលជា​ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​នេះ​ជាការ​ផ្ដ​លាំ​ឱកាស​ឲ្យ​ យុវជន​ដែលមាន​សមត្ថ​ភាព​ខាង​រាំ​នោះបាន​បញ្ចេញ​នូវ​ទេពកោសល្យ​របស់ខ្លួន ហើយក៏​ជា​ឱកាស​ដែល​សហព័ន្ធ​បានបង្ហាញ​នូវ​ក្បាច់​រាំ​ថ្មីៗ​របស់​អន្តរជាតិ​ ដើ​ម្បូ​ឲ្យ​ប្រជាជន​កម្ពុជា​បានដឹង ។​

​    ​ជាមួយនឹង​ការបើកឱកាស​ឲ្យ​បែបនេះ​សហព័ន្ធ​រាំ​បានប្រកាស​ជា​ឱ​ឡា​ឬ​ក្ស​ថា​ នៅ​ឆ្នាំ​២០១៦​សហព័ន្ធ​ជាតិ​មួយ​នេះ​នឹង​ចុះឈ្មោះ​ចូល​ជា​សមាជិក​សហព័ន្ធ​ កីឡា​រាំ​អន្តរជាតិ​ហើយ ។​

​    ​ចំពោះ​ក្បាច់​រាំ​ដែល​ដាក់​ឲ្យ​ប្រកួត​នោះ​សម្រាប់​ក្បាច់​រាំ​អន្តរជាតិ​ មាន ២ ផ្នែក​គឺ Standar Dance ដែលមាន​ចង្វាក់ Waltz-Tango-Viennese Waltz-Slow Foxtrot និង Quikstep ។​ផ្នែក Latin Dance មាន Samba-Cha Cha Cha-Rumba-Paso Doble និង Jive ។​

​    ​ការប្រកួត​សម្រាប់​ក្រុម​លើកទឹកចិត្ត​(Cheer Leader Competition)​នេះ​ជា​ប្រភេទ​រាំ​លើកទឹកចិត្ត​ជា​ក្រុម​ ដែល​មួយក្រុម​មាន ៨​នាក់​ដល់​១៦​នាក់ ។ ការប្រកួត​ក្រុម HIP HOP​ដែល​ក្រុម​Hip Hop នេះ​មួយក្រុម​មាន​សមាជិក​ ពី​៤ ទៅ​១០​នាក់ ។​

​    ​អ្នកស្រី​ម៉ក់ វណ្ណស៊ីថាដែលជាប្រធានគណៈកម្មការស្ត្រីនិងកីឡាអមគណៈកម្មាធិ
ការ ​ជាតិ​អូឡាំពិក​កម្ពុជា​មានប្រសាសន៍​ថាបើ​កីឡា​រាំ​កម្ពុជា​ក្លាយជា​កីឡា​ មាន​សក្ដានុពល​នោះ​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ SEA Games យើង​នឹងដាក់​បញ្ចូល​កីឡា​នេះ​ទៅក្នុង​កម្មវិធី​ប្រកួត​បាន ។​

​    ​លោក​វ៉ា​ត់ ចំរើន​អគ្គលេខា​ថិ​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ ដែរ​ថា​កាល SEA Games ឆ្នាំ​២០០៥​នៅ​ហ្វីលីពីន​ប្រភេទ​កីឡា​រាំ​ដែលមាន ១០​វិញ្ញាសា​នោះ​ហ្វីលីពីន​ដណ្ដើមបាន​មេដាយ ៧ គ្រឿង​បាត់ទៅ​ ហើយ ។​លោក​ចំរើន​បន្តថា​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​លើកដំបូង​នេះ​ធ្វើ​នៅ​ ថ្ងៃទី​២៩​វិច្ឆិកា​២០១៥​នៅ​អគារ​តេ​ក្វាន់​ដូ​ប៊ូ​យ៉ុង ។​ការចុះឈ្មោះ​ចាប់ផ្ដើម​ពី​ពេលនេះ​ទៅហើយ ។​