តម្លើង Tweak នេះហើយ អ្នកនឹងអាចទស្សនាប៉ុស្ត៍ទូរទស្សន៍ខ្មែរល្បីៗ នៅលើ iPhone/iPad

តម្លើង Tweak នេះហើយ អ្នកនឹងអាចទស្សនាប៉ុស្ត៍ទូរទស្សន៍ខ្មែរល្បីៗ នៅលើ iPhone/iPad

មនុស្សជាច្រើនប្រាកដជាចូលចិត្តការកម្សាន្ត ដោយឡែកការកម្សាន្តទាំងនោះគឺសុទ្ធសឹងតែខុសប្លែកពីគ្នា អ្នកខ្លះចូលចិត្តស្តាប់ចម្រៀង អ្នកខ្លះលេងហ្គេម ខ្លះទៀតចូលចិត្តមើលទូរទស្សន៍ ដែលសុទ្ធសឹងតែជាចំណង់ចំណូលចិត្តល្អៗនៅពេលទំនេរ។ ជាក់ស្តែងសំរាប់ការមើលទូរទស្សន៍ ទោះបីជាមានកម្មវិធី និងគេហទំព័រជាច្រើននៅលើបណ្តាញអុីនធឺណែតបានបង្ហោះឱ្យប្រើប្រាសក្តី តែវាពុំមានភាពធំទូលាយក្នុងការទស្សនាបានគ្រប់ប៉ុស្ត៍ល្បីៗនោះឡើយ។ យ៉ាងណាមុិញក្នុងថ្ងៃនេះគេហទំព័រយើងខ្ញុំសូមធ្វើការណែនាំអ្នកទាំងអស់គ្នាឱ្យប្រើប្រាស់នូវ Tweak មួយដែលមានឈ្មោះថា Kodi ដោយអ្នកអាចធ្វើការទស្សនាបានស្ទើរតែគ្រប់ប៉ុស្ត៍របស់ទូរទស្សន៍ខ្មែរ រាប់បញ្ចូលទាំងស្ថានីយទូរទស្សន៍ CTN ផងដែរ។ តម្លើង Tweak នេះហើយ អ្នកនឹងអាចទស្សនាប៉ុស្ត៍ទូរទស្សន៍ខ្មែរល្បីៗ នៅលើ iPhone/iPad
វិធីតម្លើង Kodi នៅលើ iOS 9
ជំហានទី 1: បើក Cydia
ជំហានទី 2: ចុចទៅលើប្រអប់ Source
ជំហានទី 3: ចុចពាក្យ Edit
ជំហានទី 4: ចុចពាក្យ Add
ជំហានទី 5: បន្ថែម Repo ថ្មី: http://mirrors.kodi.tv/apt/ios/
ជំហានទី 6: រួចចុច Add Source

បន្ទាប់មកទៀត ចូលអ្នកចុចស្វែងរកនូវ Kodi ឫក៏អ្នកបានឃើញនូវក្នុង Source នោះតែម្តង។ ក្រោយពេលតម្លើងរួច សូមធ្វើការបើកកម្មវិធីជាធម្មតា ហើយសូមទស្សនាវីដេអូខាងក្រោមដើម្បីដឹងពីវិធីតម្លើងប៉ុស្ត៍ CTN ចូលទៅក្នុងនោះ :)

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus តម្លើង Tweak នេះហើយ អ្នកនឹងអាចទស្សនាប៉ុស្ត៍ទូរទស្សន៍ខ្មែរល្បីៗ នៅលើ iPhone/iPad
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com តម្លើង Tweak នេះហើយ អ្នកនឹងអាចទស្សនាប៉ុស្ត៍ទូរទស្សន៍ខ្មែរល្បីៗ នៅលើ iPhone/iPad