អភិបាល ខណ្ឌមានជ័យ នាំយកអំណោយ ចែកជូន ពលរដ្ឋក្រីក្រ ១៥០គ្រួសារ នៅវត្ត ចាក់អង្រែក្រោម

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ លោក អែម សុខលាង ប្រធានក្រុមប្រឹក្សា ខណ្ឌ មានជ័យ និងលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានអញ្ជើញចូលរួមជាអធិបតី ចែកទេយ្យទានរបស់ ព្រះតេជគុណ ព្រះចៅអធិការ វត្តចាក់អង្រែក្រោម ជូនប្រជាពលរដ្ឋស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ចំនួន ១៥០គ្រួសារ ។

អំណោយ ដែលត្រូវចែកជូនក្នុង១គ្រួសារៗ មានអង្ករ២៥គីឡូក្រាម, មី១កេស ស្មើរនឹង២០កញ្ចប់ ,    ទឹកត្រី២ដប ទឹកស៊ីអ៊ីវ២ដប ,ទឹកដោះគោ ៣កំប៉ុង , ទឹកក្រូច៨កំប៉ុង , ស្ករស៣កញ្ចប់ស្មើរនឹង១គីឡូក្រាម , តែ៥កញ្ចប់ និងថវិការចំនួន ២មឺុនរៀល ។

លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ  បានថ្លែងក្នុងឱកាសនោះថា  ជំនួសមុខអោយក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខណ្ឌមានជ័យទាំងមូល ជាពិសេស ប្រជាពលរដ្ឋទាំង១៥០ គ្រួសារដែលទទួលអំណោយនៅថ្ងៃនេះ ក៏ដូចជាខ្លួនខ្ញុំព្រះករុណា ខ្ញុំបាទផ្ទាល់ គឺពិតជាមានក្តីរីករាយណាស់ដោយបានព្រះតេជគុណព្រះចៅអធិការវត្តចាក់អង្រែក្រោម ព្រះសង្ឃគ្រប់ព្រះអង្គ និងគណៈកម្មការវត្ត បានប្រមែរប្រមូលនូវសម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគទាំងអស់នេះ ដើម្បីធ្វើជាអំណោយទ័យទានចែកជូន ប្រជាពលរដ្ឋនៅក្នុងខណ្ឌមានជ័យរបស់ខ្ញុំព្រះករុណាបាទ នាពេលនេះ ។

ខ្ញុំព្រះករុណាខ្ញុំយល់ឃើញថា ការបរិច្ចាគទានរបស់ព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មការវត្ត ជាពិសេសព្រះតេជគុណចៅអធិការវត្ចចាក់អង្រែក្រោមនាពេលនេះ គឺជាសកម្មភាពមនុស្សធម៌មួយដ៏ថ្លៃថ្លាបំផុត ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ កន្លងមកនេះសាលាខណ្ឌតែងតែចុះសួរសុខទុក្ខ និងនាំយក អំណោយសប្បុរសជននានា ជាពិសេសអំណោយមនុស្សធម៌របស់សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូន ប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យជាហូរហែរ មិនមានលោះពេលឡើយ ដែលសកម្មភាពនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។ អាជ្ញាធរក៏ដូចជារាជរដ្ឋាភិបាល មិនអាចទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយនោះទេ ។ យើងខ្ញុំទាំងអស់គ្នាដែលជាអាជ្ញាធរខណ្ឌ សង្កាត់ ជាពិសេស សម្រាប់រូបខ្ញុំផ្ទាល់ ក៏ដូចជាលោកចៅសង្កាត់ រួមទាំងមេភូមិទាំងអស់ សូមអធ្យាស្រ័យផងដែរ ប្រសិនបើការបម្រើរបស់យើងខ្ញុំទាំងអស់គ្នាមានការខ្វះចន្លោះដោយប្រការណាមួយនោះ ។

ខ្ញុំនិយាយបែបនេះ ពីព្រោះប្រហែលមានលោកយាយ លោកតា បងប្អូន អ៊ុំ ពូ មីងមួយចំនួននៅមិនទាន់ធ្លាប់បានទទួលអំណោយអ្វីពីក្រុមយើងខ្ញុំនៅឡើយ ដោយសារពេលខ្លះយើងខ្ញុំទទួលព័ត៌មានមិនបាន។ ដូច្នេះ ខ្ញុំ ព្រះករុណាខ្ញុំគិតថា ប្រសិនបើមានមែន វាមិនមែនជាចេតនារបស់យើងខ្ញុំទាំងអស់គ្នានោះទេ វាជាការខ្វះចន្លោះដែលយើងខ្ញុំទទួលព័ត៌មានមិនបាន ។ ចំណុចនេះ ខ្ញុំសូមសំណូមពរដោយទទូច តាមរយៈបងប្អូន អ៊ុំ ពូ មីង លោកយាយ លោកតានៅទីនេះ ព្រះសង្ឃ គណៈកម្មការវត្ត លោកចៅសង្កាត់ មេភូមិ និងមន្រ្តីរាជការគ្រប់ថ្នាក់ទាំងអស់ បើទទួលបានព័ត៌មានថា មានពលរដ្ឋនៅក្នុងមូលដ្ឋានយើងណាម្នាក់ខ្វះខាតជីវភាព គ្មានទីពឹង ឬមានទុក្ខលំបាកផ្សេងៗទៀត សូមរាយការណ៍មកអាជ្ញាធរ យើងខ្ញុំនឹងចុះទៅភ្លាម ហើយសូមកុំចាញ់ឧបាយកលជនអគតិ ឬក្រុមពួកមជ្ឈដ្ឋានគណបក្សប្រឆាំង ។

ពួកនេះគ្មានអ្វីក្រៅពីដើរបន្តុះបង្អាប់ ឬធ្វើវិធង្សនាកិច្ចការរបស់រាជរដ្ឋាភិបាល របស់អាជ្ញាធរនោះទេ ។ ពួកវាបានត្រឹមតែស្រែក តែគ្មានធ្លាប់ជួយអ្វីដល់ប្រជាពលរដ្ឋសូម្បីតែអង្ករមួយកំប៉ុង ឬមួយក្តាប់ក៏គ្មានដែរ ។ បើរដ្ឋាភិបាលធ្វើកាន់តែច្រើន ឬអាជ្ញាយើងខ្ញុំធ្វើកាន់តែច្រើន គឺតែងតែទទួលការរិះគន់ពីក្រុមនេះកាន់តែច្រើន ។ ពួកវាចាំតែកេងចំណេញពីសមិទ្ធផលរបស់រដ្ឋាភិបាលទេ ហើយពិសេសទៅទៀតនោះ គឺការកេងយកផលប្រយោជន៍ពីបងប្អូនប្រជាពលរដ្ឋផ្ទាល់តែម្តង ។

ដូច្នេះសូមបងប្អូនពិចារណាអោយបានច្បាស់លាស់នូវកាយវិកា និងពាក្យសម្តីរបស់ពួកគេ តើគេនិយាយនេះ បងប្អូនមានធ្លាប់ទទួលអ្វីពីពួកគេទេ ហើយបើក្រុមនេះឈ្នះឆ្នោតវិញ តើបងប្អូនមានគិតទេថា ប្រទេសនឹងបានសុខសន្តិភាពដូចសព្វថ្ងៃនេះទេ? សង្គ្រាមប្រាកដជាកើតឡើងជាមិនខាន ។ សង្គ្រាមដែលកើតឡើងនេះសួរថា ជាសង្គ្រាមរវាងអ្នកឈ្នះឆ្នោត និងអ្នកចាញ់ឆ្នោតឬយ៉ាងណា? មិនមែនទេ គឺជាសង្គ្រាមវណ្ណៈ សង្គ្រាមចេញពីផ្ទៃក្នុងរបស់ពួកគេ ដែលគេបានសន្យាអោយមុខតំណែង សង្គ្រាមជាមួយនឹងប្រទេសជិតខាង ។

អភិបាល ខណ្ឌមានជ័យ នាំយកអំណោយ ចែកជូន ពលរដ្ឋក្រីក្រ ១៥០គ្រួសារ នៅវត្ត ចាក់អង្រែក្រោម

អភិបាល ខណ្ឌមានជ័យ នាំយកអំណោយ ចែកជូន ពលរដ្ឋក្រីក្រ ១៥០គ្រួសារ នៅវត្ត ចាក់អង្រែក្រោម

អភិបាល ខណ្ឌមានជ័យ នាំយកអំណោយ ចែកជូន ពលរដ្ឋក្រីក្រ ១៥០គ្រួសារ នៅវត្ត ចាក់អង្រែក្រោម

អភិបាល ខណ្ឌមានជ័យ នាំយកអំណោយ ចែកជូន ពលរដ្ឋក្រីក្រ ១៥០គ្រួសារ នៅវត្ត ចាក់អង្រែក្រោម

អភិបាល ខណ្ឌមានជ័យ នាំយកអំណោយ ចែកជូន ពលរដ្ឋក្រីក្រ ១៥០គ្រួសារ នៅវត្ត ចាក់អង្រែក្រោម